ព័ត៌មានជាតិ

មហាសេដ្ឋីស៊ុយអែត កំពុងត្រៀមបង្កើនការដេញថ្លៃផ្ទេរយកក្រុមកាំភ្លើងធំ Arsenal ក្នុងតម្លៃជាង ២ ពាន់លានផោន

មហាសេដ្ឋីស៊ុយអែតលោក Daniel Ek កំពុងត្រៀមបង្កើនការដេញថ្លៃផ្ទេរយកក្រុមកាំភ្លើងធំ Arsenal ក្នុងតម្លៃជាង ២ ពាន់លានផោនបន្ទាប់ពីការផ្តល់ជូនជាស្ថាពរនូវទឹកប្រាក់ចំនួន ១,៨ ពាន់លានផោនកាលពីខែមុន

លោក Daniel Ek បានអះអាងថាម្ចាស់ក្រុមកាំភ្លើងធំ Arsenal គ្រួសារ Kroenke បានប្រាប់គាត់ថាពួកគេមិនចង់លក់ក្លឹបទេ នៅពេលដែលគាត់ព្យាយាមទិញក្លឹបនេះកាលពីពេលមុន។

លោក Daniel Ek ស្ថាបនិកក្រុមហ៊ុន Spotify វ័យ ៣៨ ឆ្នាំរូបនេះបានចាប់ផ្តើមដេញថ្លៃក្លឹបនេះជាលើកទី២ បន្ទាប់ពីការដួលរលំនៃក្របខ័ណ្ឌ European Super League ហើយអ្នកគាំទ្រក្នុងការដេញថ្លៃរបស់លោកមាន Thierry Henry, Dennis Bergkamp និងលោក Patrick Vieira ហើយលោក Daniel Ek បានបន្ថែមទឹកប្រាក់ចំនួន ៣០០ លានផោនក្នុងការដេញថ្លៃលើកទី២នេះ។

គួរបញ្ជាក់ដែលថាម្ចាស់ក្លឹប Arsenal ដែលដឹកនាំដោយលោក Stan Kroenke វ័យ ៧៣ ឆ្នាំដែលបានកាន់អំណាចនៅឆ្នាំ ២០១៨ ហើយមានកូនប្រុសរបស់លោកឈ្មោះ Kroenke’s son, Josh គឺជានាយកនៅក្លឹបផងដែរ។

ប្រភព៖​​​​​​ CSB SPORTS

មតិយោបល់