ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបើកបរស្របទិសគ្នា បត់ឆ្វេងមិនបើកភ្លើងសញ្ញា បណ្តាលឲ្យបុកគ្នា រងរបួសធ្ងន់ទាំងសងខាង

កណ្តាលៈ នៅថ្ងៃអង្គារ ១៤រោចខែ ជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៧និង ២០នាទីព្រឹក មានករណីគ្រោះចរាចរណ៍មួយកើតឡើង រវាងម៉ូតូបុកនិងម៉ូតូ បើកបរទិសដៅស្របគ្នា បណ្តលឲ្យរងរបួសមនុស្ស០២នាក់ធ្ងន់ លើផ្លូវជាតិលេខ១៤ ចន្លោះគីឡូម៉ែត្រលេខ ១៣-១៤ចំណុចភូមិ តាហ៊ីងឃុំ ព្រែកដាច់ស្រុក លើកដែក ខេត្តកណ្តាល ។

សភាពនៃរឿងហេតុ៖ នៅវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូមួយគ្រឿង ម៉ាកCiti c100 (សង់កូរ៉េ) ពណ៌ក្រហម ប្រភេទ ស្រី គ្មានពាក់ផ្លាកលេខ (ម៉ូតូចាស់) បើកបរដោយឈ្មោះ ង្វៀងហុង ថាហៅ (ទឹង) ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅភូមិបឹងកណ្តាល ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល មុខរប ទិញអេតចាយ បើកបរទិសដៅពីត្បូងទៅជើង ។ ពេលជិះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងមិនបានប្រើភ្លើងសញ្ញាប្តូរទិស ក៏ត្រូវបានម៉ូតូC 125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥ ពាក់ផ្លាកលេខកណ្ដាល 1H1382 បើកបរដោយឈ្មោះ ពន្លក រស្មី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្មី ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល មិនពាក់មួកសុវត្ថិភាព បានបុកពីក្រោយ បណ្តាលឲ្យម៉ូតូទាំង០២ដួលទៅលើផ្លូវ និងរងរបួសធ្ងន់ អ្នកបើកម៉ូតូទាំង០២នាក់ ត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកលើកដែក ។

ចំណែកម៉ូតូខូចស្រាលទាំង០២គ្រឿង ត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដាច់ នៃអធិការដ្ឋាននគរបាលស្រុកលើកដែក ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយតាមនីតិវិធីផ្លូវច្បាប់ ។

តាមការសន្និដ្ឋាន របស់សមត្ថកិច្ចជំនាញ ករណីខាងលើនេះ បណ្តាលមកពីអ្នកបើកបរម៉ូតូ citi ឈ្មោះ ង្វៀងហុង ថាហៅក្រៅ (ទឹង) ពេលបត់ឆ្វេងមិនបានឲ្យភ្លើងសញ្ញា និងដឹក សំពីងសំពោង ចំណែកអ្នកបើកម៉ូតូ c125 ឈ្មោះ ពន្លក រស្មី ដែលជិះខាងក្រោយមិន បានប្រុងប្រយ័ត្ន បើកក្នុងល្បឿនលឿន ទើបបណ្តាលឲ្យមានគ្រោះថ្នាក់កើតឡើង ៕

មតិយោបល់