ព័ត៌មានជាតិ

សង្ស័យស្រវឹងស្រា បើករថយន្តបោះពួយយ៉ាងលឿន ជ្រុលបុករបងផ្ទះពលរដ្ឋពេញទំហឹង

កណ្ដាល: បុរសម្នាក់ រួមដំណើរនិងស្ត្រីម្នាក់ បើករថយន្តមួយគ្រឿងសង្ស័យស្រវឹងស្រា បោះពួយយ៉ាងលឿន ជ្រុលទៅបុករបងផ្ទះពេញទំហឹង បណ្ដាលខូចខាតមួយចំនួន និងអ្នកបើកបររងរបួសបែកមុខមាត់ ។

ហេតុការណ៍នេះ កើតឡើងកាលវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃ សុក្រ ទី១៨ ខែ មិថុនា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងភូមិតាក្ដុល សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ រួមនឹងស្ត្រីម្នាក់ សង្ស័យស្រវឹងស្រាបើករថយន្តឡិចស៊ីស GS300 ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខតាកែវ 2C 4426 ធ្វើដំណើរទិសដៅពីលិចទៅកើត បោះពួយយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើ បានជ្រុលបុកចូលរបងផ្ទះប្រជាពរដ្ឋ បណ្ដាលឲ្យខូចខាតរថយន្តបង្ក ខ្ទេចផ្នែកខាងមុខយ៉ាងដំណំ ។

ក្រោយកើតហេតុ សមត្ថកិច្ចស្នងការខេត្តកណ្ដាល ចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុក រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕

មតិយោបល់