ព័ត៌មានជាតិ

ប្អូនស្រីបង្កើតលោក គីម ជុងអ៊ុនថាអាមេរិកយល់ខុសស្រឡះចំពោះសញ្ញាផ្ដល់ ដោយកូរ៉េខាងជើង ជុំវិញកិច្ចចរចា

 

(សេអ៊ូល)៖ អ្នកនាង Kim Yo Jong ប្អូនស្រីបង្កើតមេដឹកនាំកំពូលកូរ៉េខាងជើង គឺលោក គីម ជុងអ៊ុន នៅថ្ងៃអង្គារនេះបានចេញសេចក្តីថ្លែងការណ៍មួយដោយចំអកលើ ក្តីសង្ឃឹមរបស់សហរដ្ឋអាមេរិក ដែលចង់បើកកិច្ចចរចាគ្នាឡើងវិញ ជាមួយប្រទេសកូរ៉េខាងជើង។

ក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង អ្នកនាង Kim Yo Jong បាននិយាយថា សហរដ្ឋអាមេរិកហាក់យល់ខុសស្រឡះអំពី សញ្ញាដែលបង្ហាញដោយទីក្រុងព្យុងយ៉ាង ហើយវានឹងនាំទីក្រុងវ៉ាស៉ីនតោនទៅរកការខកបំណងធំមួយ។

សម្តីរបស់អ្នកនាង គីម គឺជាការឆ្លើយតបចំពោះ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan ដែលកាលពីថ្ងៃអាទិត្យកន្លងទៅ បាននិយាយថា លោកមើលឃើញសញ្ញាគួរឲ្យចាប់អារម្មណ៍មួយ នៅក្នុងការលើកឡើងនាពេលថ្មីៗនេះ របស់លោក គីម ជុងអ៊ុន ដែលជំរុញឲ្យកូរ៉េខាងជើងត្រៀមលក្ខណ:សម្រាប់ការទូតផង និងការប្រឈមមុខគ្នាផង ជាមួយសហរដ្ឋអាមេរិក៕

ប្រភព៖ AFP

មតិយោបល់