ព័ត៌មានសិល្បៈ និងកម្សាន្ត

នៅ​រដ្ឋ​តិច​សាស អ្នកបម្រើ​អាក្រាត​ដោយ​ការ​គូរគំនូរ​បិទបាំងនៅ​បារ​មួយ​ រង​ការរិះគន់​

​នៅ​តិច​សាស ត្រូវបាន​គេ​បង្ខំ​កឲ្យផ្លាស់ប្តូរ លើ​រូប​អាក្រាត​បន្ទាប់ ពី​អ្នក​បម្រើ​ស្រី​អាក្រាត​ល្វែង​ខាងលើ ដោយ​ប្រើប្រាស់​សិល្បៈ គំនូរ​គូ​រលើ​រាងកាយ ខណៈ​ដែល​បម្រើ​ដល់​សេវាកម្ម​អតិថិជន​។​
​បុគ្គលិក​ស្រី នៅក្នុង​បារ Red Neck Heaven នៅ​ក្រុង​Lewisville រដ្ឋ​តិច​សាស សហរដ្ឋអាមេរិក ត្រូវ​បាន​ព័ត៌មាន​ចុះ​ឲ្យដឹងថា ពួកគេ​មិន​ត្រូវបាន​អនុញ្ញាតិឲ្យ​ធ្វើ​ដូច​មុន​ទេ ពោល​គឺ​គ្រាន់តែ យក​គំនូរ​មក​បាំងបិទ​លើ​សុដន់ នោះ​។​មាន​មនុស្ស​ជាច្រើន បាន​រអ៊ូរទាំ និង​ធ្វើ​ការរិះគន់ ខណៈ​ដែល​ពួកគេ​ស្លៀក​តែ​ឈុត​ប៊ី​គីនី និង​ដើមទ្រូង​បិទ​ដោយ​ទឹក​ពណ៌​ថ្នាំ​គំនូរ​រូប​ផ្សេងៗ ជំនួស​អាវ​នោះ​។​

​ជាមួយនឹង ការ​ស្លៀកពាក់​មើលទៅ ដុត​អារម្មណ៍ ដោយ​ការ​បម្រើភ្ញៀវ​ក្នុង​ភោជនីយដ្ឋាន ស្ទើរ​កាយ​អាក្រាត មន្ត្រីប៉ូលិស​បាន​និយាយថា ពួកគេ​មិន​បាន​បំពាន់​ច្បាប់​ណាមួយ​នោះ​ទេ​។​
​លោក Russell Kerbow ដែល​ជា​មេ​ប៉ូលិស​ក្នុង​ក្រុង​ខាងលើ បាន​និយាយថា ទាក់ទិន​នឹង រូបភាព​អ​ក្រា​ត នេះ​គួរតែ​ពិនិត្យ​ឡើងវិញ ដោយ​គូ​គំនូរ​លើ​ដើមទ្រូង​ស្លៀក​ឈុត​ប៊ី​គីនី គឺ​មិន​ត្រូវបាន​អនុញ្ញាតិ​នោះទេ បន្ទាប់ ពី​ខាង​បូលិស ទទួលបាន​ពាក្យបណ្តឹង​ជាច្រើន ចំពោះ​អ្នក​បម្រើ មិន​សមរម្យ​នៅក្នុង​បារ និង​ភោជនីយដ្ឋាន Redneck Heaven ។​

​ខាង​ទីស្តីការ​ក្រុង Council បាន​ធ្វើ​ការបោះឆ្នោត ផ្លាស់ប្តូរ​ទៅ​លើ​ច្បាប់ នៃ​ការ​គូរគំនូរ​លើ​រាយ​ការ​អាក្រាត មិន​ចាត់​ចូល​ជា​ការ​ស្លៀកពាក់ សម្រាប់​បម្រើ​ដល់​អាជីវកម្ម ក្នុងស្រុក​នោះ​ទេ​។​ច្បាប់​ថ្មី​នេះដែរ ក៏​បញ្ជាក់​ផងដែរ​ថា ការ​គូ​គំនូរ​លើ​រាយ​កាយ​អាក្រាត សាក់ សារធាតុ​រាវ​ដែល​ក្រាស ឬ សារធាតុ​ស្រដៀង​គ្នា មិន​ចូល​ទុក​ថា​ជា​សម្លៀក​បំពាក់​សមរម្យ ទេ ដែល​គ្របដណ្តប់​លើ ផ្នែក​តំបន់​សំខាន់ៗ​របស់​ស្ត្រី​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/nha-hang-bi-khieu-nai_zpsbc932f0d.jpg
https://i1272.photobucket.com/albums/y389/domneng/Nudity1_zps78ab6005.jpg
https://i1272.photobucket.com/albums/y389/domneng/Nudity_zps155d9da6.jpg
ទស្សនាវីដេអូ​ក្នុង​​ភោជ​នីយដ្ឋាន Red Neck Heaven ដូច​ខា​ងក្រោមនេះ ៖

មតិយោបល់