ព័ត៌មានសិល្បៈ និងកម្សាន្ត

ចាំតាមដានទាំងអស់គ្នាហ្វេនៗ! BTS កំពុងថត MV សម្រាប់ចេញចម្រៀងថ្មី ទំនងបញ្ចេញឆាប់ៗនេះ

 

(កូរ៉េ)៖ បន្ទាប់ពីបែកធ្លាយដំណឹងថា តារាចម្រៀងល្បីអង់គ្លេស Ed Sheeran សរសេរចម្រៀងថ្មីសម្រាប់ក្រុមល្បី BTS នោះ ស្រាប់នៅពេលនេះមានព័ត៌មានថ្មីបន្ថែមទៀតហើយ គឺក្រុមចម្រៀងដ៏ល្បីឈ្មោះក្នុងប្រទេសកូរ៉េខាងត្បូង BTS មួយនេះ ត្រូវបានគេប្រទះឃើញក្រុមការងារ ក៏ដូចជាក្រុមចម្រៀងបុរសមួយនេះ បានថតវីដេអូរបស់ពួកគេមួយ នៅក្នុងខេត្តឯ Gyeonggi ។

បើយោងទៅតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយកូរ៉េ បានលើកឡើងថា ក្រុមចម្រៀងមានសមាជិក ៧រូបនេះ បានថតវីដេអូចម្រៀងសម្រាប់បទចម្រៀងថ្មីរបស់ពួកគេ ដែលនឹងត្រូវចេញផ្សាយនៅថ្ងៃទី៩ ខែកក្កដា ខានមុខនេះ។

លើសពីនេះទៀតសោត ពួកគេក៏បានចុះផ្សាយផងដែរថា សមាជិកក្រុម BTS បានថតវីដេអូចម្រៀងថ្មីរបស់ពួកគេ អស់រយ:ពេលពីរថ្ងៃជាប់គ្នាមកហើយ ដែលចាប់គិតពីថ្ងៃទី ២៧ និង ២៨ ខែមិថុនានៅឯខេត្ត Gyeonggi ដូច្នេះដែរ ខណ:អ្នកគាំទ្រវិញហាក់រងចាំយ៉ាងអន្ទះសារពីស្នាដៃចម្រៀងរបស់ក្រុមល្បីមួយនេះ៕

ប្រភព៖ Koreaboo

មតិយោបល់