ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តនិងម៉ូតូបុកគ្នា បណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់របួសធ្ងន់

កំពត: នៅថ្ងៃអាទិត្យ ១០រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២០និង ៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង ត្រង់ចំណុចភូមិត្រពាំងរាំង ឃុំអង្គ រមាស ស្រុកដងទង់ ខេត្តកំពត លើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ១១៨និង១១៩ រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់ របួសធ្ងន់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គេឃើញបង្កឡើងដោយអ្នកបើកបរម៉ូតូម៉ាកហ៊ីណូ ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 1BW-2826 ធ្វើដំណើរពីទិសខាងលិច ទៅទិសខាងកើត ដោយបើកឆ្លងផ្លូវពីជើងទៅត្បួងមានឈ្មោះ នុត គឿន ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិបរក្នុង ឃុំអង្គរមាស ស្រុកដងទង់ រងរបួសធ្ងន់ បានបញ្ជូនទៅពេទ្យឈូក (មិនពាក់មួកសុវត្តិភាព) ។ ចំណែករថយន្តម៉ាក Vios ពណ៌ស ចង្កូតស្តាំពាក់ផ្លាកលេខ PP-3519 ធ្វើពីទិសខាងលិចទៅទិសខាងកើត បើកបរដោយឈ្មោះ រី ភីរិន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិកន្ទ្រង់ ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត មិនមានរងរងបួស រថយន្តខូចខាកកម្រិតស្រាល ។ អ្នកបើកបរបានឃាត់ខ្លួន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអង្គរមាស ហើយបានបញ្ជួនទៅការិយាល័យចរាចរណ៍ខេត្ត ។

ចំពោះវត្ថុតាងរថយន្តនិងម៉ូតូ បានយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គរមាស ទុកជាបណ្តោះអាសន្ន ៕

មតិយោបល់