បាត់ដំបងៈ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៣និង៣០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់ លោក សាត គឹមសាន ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំង យោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ឆាយ ម៉ាប់ អធិការនគរបាលស្រុករុក្ខគីរី បានដឹកនាំកម្លាំងក្នុងអង្គភាពធ្វើការឃាត់ ខ្លួនអ្នកប្រព្រឹត្តិល្បែងស៊ីសងខុសច្បាប់ (អាប៉ោង) ០ ១លើក នៅចំណុច ភូមិព្រែកជីក ឃុំ ព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលក្នុងនោះបានឃាត់ ខ្លួនអ្នកប្រព្រឹត្តិចំនួន០៤ នាក់គឺ៖
១-ឈ្មោះ ង៉ែត ផល ភេទស្រី អាយុ ៥៧ឆ្នាំ (ម្ចាស់ផ្ទះ)រស់នៅភូមិ ឃុំខាងលើ។
២-ឈ្មោះ ឡត់ ពឿន ភេទប្រុស អាយុ ៥៧ឆ្នាំ (អ្នកបាញ់មេអាប៉ោង) រស់នៅភូមិឆ្កែខាំប្រើស ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។
៣-ឈ្មោះ ស៊ន ឆុន ភេទប្រុស អាយុ ៥៧ឆ្នាំ (អ្នកលេង) រស់នៅភូមិបឹងធ្មួយ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។
៤-ឈ្មោះ ភី ភន ភេទប្រុស អាយុ ៦០ឆ្នាំ (អ្នកលេង) រស់នៅភូមិព្រែកជីក ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។
សម្ភារៈដកហូតរួមមាន៖
-កម្រាលដែលជាប៉ាយសម្រាប់ចាក់អាប៉ោងចំនួន០១
-កន្ទេលក្រាលអង្គុយចំនួន០១
-ចានបាញ់អាប៉ោងចំនួន០១
-គម្របចានអាប៉ោងចំនួន០១និងមេអាប៉ោងផង។
នៅពេលនាំខ្លួនពួកគាត់ទាំង០៤នាក់ មកកាន់អធិការដ្ឋាននគរបាលស្រុកបានធ្វើកំណត់ហេតុសាកសួរ និងបានធ្វើកំណត់ហេតុកិច្ចសន្យាអប់រំឱ្យពួកគាត់បញ្ឈប់សកម្មភាពល្បែងស៊ីសងមុន ពេលអនុញ្ញាតឱ្យគាត់វិលត្រឡប់ទៅសហគមន៍វិញ៕
មតិយោបល់