ព័ត៌មានសិល្បៈ និងកម្សាន្ត

Barcelona ចង់បន្ថែមតារាឆ្នើមម្នាក់ទៀតរបស់ប៉ទុយហ្គាល់

 

Le10Sport៖ នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបយក្សអេស្បាញ Barcelona កំពុងរៀបចំ​ការងាររបស់ខ្លួនដើម្បីអាចចុះកុងត្រានាំយកកីឡាករឆ្នើមម្នាក់របស់ក្លឹបារាំង Lille
មករួមក្លឹបនៅរដូវក្តៅនេះបន្ថែមទៀត។

តារាឆ្នើមរបស់ប៉ទុយហ្គាល់ Renato Sanches រូបនេះបានក្លាយទៅជាគោលដៅដ៏អទិភាពមួយទៀតរបស់ក្លឹបទោះបីជាបច្ចុប្បន្នកំពុងមានបញ្ហាហិរញ្ញវត្ថុក្តីហើយកីឡាកររូបនេះក៏កំពុង
ទាក់ចិត្តរបស់ក្លឹបផ្សេងទៀតដូចជាក្លឹបអង់គ្លេស SpursនិងArsenal ផងដែរក្តី។

គួរឲ្យដឹងដែរថាក្លឹប Barcelona បច្ចុប្បន្នកំពុងជួបបញ្ហាហិរញ្ញវត្ថុដែលធ្វើឲ្យកុងត្រារបស់កីឡាករចំណូលថ្មីមួយចំនួនមានបញ្ហាដូចជា Aguero ជាដើមហើយលើសពីនេះនោះគឺថាកុងត្រា
របស់កីឡាករ Lionel Messi គឺបានផុតកំណត់ទៅហើោយប៉ុន្មានសប្តាហ៍ចុងក្រោយនេះមិនទាន់ត្រូវបានធ្វើឡើងវិញនៅឡើយទេ៕

 

មតិយោបល់