ព័ត៌មានសិល្បៈ និងកម្សាន្ត

កូនស្រី ម៉េង កែវពេជ្ជតា មានទេពកោសល្យសិល្បៈគួរឲ្យសរសើរ ពូកែលើឧបករណ៍តន្ត្រី ស្ទើរគ្រប់មុខ (មានវីដេអូ)

 

(ភ្នំពេញ)៖ អ្នកស្រី ម៉េង កែវពេជ្ជតា គឺជាតារាចម្រៀងជើងចាសមួយរូបរបស់កម្ពុជា ដែលមានទឹកដមសំឡេងពិរោះ រណ្តំ មិនចេះរីងស្ងួត និងត្រូវបានប្រជាជនខ្មែរនិយមស្តាប់ចម្រៀងរបស់អ្នកស្រីជាហូរហែររហូតមកផងដែរ។ យ៉ាងណាមិញ ដូចពាក្យចាស់តែងនិយាយថា «ស្លឹកឈើ ជ្រុះមិនឆ្ងាយពីគល់» គឺពិតជាត្រូវណាស់ ដោយកូនៗរបស់អ្នកស្រី ទាំងកូនប្រុសនិងកូនស្រី ត្រូវបានគេដឹងថា មានទេកោសល្យសិល្បៈគួរឲ្យសរសើរ ពូកែលើឧបករណ៍តន្ត្រី ស្ទើរគ្រប់មុខតែម្តង។

អ្នកនាង ម៉េង កែវពេជ្ជតា មានចំណងដៃមាសពេជ្រ កូនប្រុសស្រីចំនួន២នាក់ ក្នុងនោះ កូនស្រីពៅរបស់អ្នកនាង តែងបង្ហាញវត្តមានក្នុងកម្មវិធីជាមួយម្តាយ ជាញឹកញាប់ ហើយកូនប្រុសច្បងវិញ បានកំពុងសិក្សានៅក្រៅប្រទេស តែអ្វីដែល គួរឲ្យកោតសរសើរជាខ្លាំងនោះ កូនប្រុសស្រីរបស់អ្នកនាង សុទ្ធតែមានដុងសិល្បៈដូចអ្នកម៉ាក់ ក្នុងនោះ ម្នាក់ៗសុទ្ធតែ មានឧបករណ៍តន្ត្រីជំនាញរបស់ខ្លួនថែមទៀតផង។

មិនសរសើរមិនបានទេ នេះគ្រាន់តែ កូនស្រីរបស់អ្នកនាង ចេះលេងស្ទើរគ្រប់ឧបករណ៍ ដែលកាលកន្លងមក ធ្លាប់មានទាំង ឧបករណ៍បុរាណ និងសម័យ ក្នុងនោះមាន ទ្រ វីយូឡុង ហើយថ្មីៗរូបនាង បានបង្ហាញសមត្ថភាពកូនស្រី ក្នុងការលេង ហ្គីតា យ៉ាងស្ទាត់ជំនាញ ធ្វើឲ្យអ្នកគាំទ្រអ្នកម៉ាក់ សរសើរមិនផុតពីមាត់៕

សូមទស្សនាវីដេអូខាងក្រោម៖

មតិយោបល់