ស្ទឹងត្រែងៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ដោយមានភ្លៀងធ្លាក់ជាប់ៗគ្នា រយៈពេល២យប់ក្នុងកម្រិតបរិមាណ ១១០ មម នៅថ្ងៃទី១៥-១៦ ខែកក្កដា ឆ្នាំ២០២១ បានបណ្តាលឲ្យទឹក ហូរចេញពីអាងទឹក អូរចំបាំង ហូរតាមលូកាត់ថ្នល់មិនទាន់ បណ្ដាលឱ្យដាច់ផ្លូវប្រមាណ ១០ម ស្ថិតនៅភូមិ សេសានឃុំកំភុន ស្រុកសេសាន ។
បច្ចុប្បន្ននេះមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង កំពុងរៀបចំគ្រឿងចក្រ ចុះអន្តរាគមន៍បន្ទាន់នៅថ្ងៃនេះហើយ ៕
មតិយោបល់