ព័ត៌មានជាតិ

អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានប្រកាសថា ខ្លាពពកមួយក្បាលដែលត្រូវបានគេជួយសង្គ្រោះពីអន្ទាក់ព្រានមួយនៅខេត្តកំពត បានស្លាប់ហើយ

អង្គការសម្ព័ន្ធមិត្តសត្វព្រៃបញ្ជាក់ថា ការវះកាត់ទទួលបានជោគជ័យ ប៉ុន្តែគួរឱ្យសោកស្តាយ ខ្លាពពកគឺខ្សោយពេក ហើយភ្លាមៗនាងក៏បានស្លាប់។

ការស្លាប់របស់ខ្លាពពកមួយក្បាលនេះ គឺជាការក្រើនរំលឹកមួយផ្សេងទៀតផងដែរនៃការគំរាមកំហែងដ៏សាហាវ នៃអន្ទាក់។ អន្ទាក់រាប់ពាន់ត្រូវបានដាក់ពង្រាយពាសពេញព្រៃនៅក្នុងប្រទេសកម្ពុជា។ ហើយសត្វ ភាគច្រើន នឹង ស្លាប់ យឺត ហើយឈឺចាប់ នៅក្នុងអន្ទាក់ ឬបន្ទាប់ពីការរងរបួស ដូចជាខ្លាពពកមួយក្បាលនេះ។

សត្វខ្លា ពពកជា ប្រភេទសត្វកម្រ។ ដោយយោងតាមច្បាប់របស់ប្រទេសកម្ពុជា ពួកគេត្រូវបានការពារ និងចាត់ ថ្នាក់ ជាប្រភេទជិតផុតពូជ។

មតិយោបល់