(បរទេស)៖ កាលពីថ្ងៃទី២៤ ខែកក្កដា កន្លងទៅនេះ នៅក្នុងកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្តី Mirror តារាសម្ដែងលំដាប់ហូលីវូដ Emily Blunt បានទម្លាយរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយរបស់ស្វាមីនាង គឺ លោក John Krasinski ពោលគឺការមិនកើតចិត្តប្រច័ណ្ឌជាមួយនាងឡើយ។
តារាល្បី Emily Blunt បាននិយាយថា «John Krasinski មិនបានប្រច័ណ្ឌនៅពេលខ្ញុំថើប The Rock នៅក្នុងរឿង Jungle Cruise នោះទេ។ ក្នុងអាជីពជាអ្នកសម្ដែង ខ្ញុំត្រូវតែទម្លាប់ខ្លួនជាមួយនឹងការស្និតស្នាលនឹងតួឯកប្រុស»។
Emily បានបញ្ជាក់ថានាងនឹងស្វាមីរបស់នាងបានឆ្លងផុតនៅអារម្មណ៍ប្រចណ្ឌគ្នាហើយ ព្រោះតែ John Krasinski គឺជាអ្នកដឹកនាំ យល់ច្បាស់ថាវាជារឿងធម្មតាដែលតួឯកស្រីត្រូវជិតស្និតជាមួយតួឯកប្រុស។ នាងថែមទាំងបន្ដទៀតថា ពួកគេទាំងពីរប្រើរយៈពេលរួមរស់ជាមួយគ្នាយូរគ្រាន់អាចនឹងជឿចិត្តគ្នាទៅវិញទៅមកហើយ លើសពីនោះ មុននឹងរៀបការពួកគេបានព្រមព្រៀងគ្នាទុកជាមុនថា Emily នឹងត្រូវសម្ដែងរឿងបែបនេះ៕
ប្រភព៖ Zingnews
មតិយោបល់