(វ៉ាស៊ីនតោន)៖ លោក Anthony Fauci បាននិយាយថាសហរដ្ឋអាមេរិកនឹងមិនបិទខ្ទប់ប្រទេសសាជាថ្មីឡើយ បើទោះជាចំនួនករណីឆ្លង COVID-19 ប្រចាំថ្ងៃកំពុងស្ទុះងើបឡើងវិញ ដោយសារវីរុសបម្លែងថ្មី ដែលតា (Delta) ក៏ដោយ។
លោក Anthony Fauci ធ្វើការអះអាងខាងលើនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ ABC។ លោក Fauci បានគូសបញ្ជាក់ដូច្នេះថា «យើងនៅ មិនទាន់អាចកាត់ផ្ដាច់ចរន្តឆ្លង COVID-19 នោះទេ ប៉ុន្តែខ្ញុំជឿថាយើងនឹងមិនត្រលប់ទៅស្ថានភាព ដូចកាលពីរដូវរងារកន្លងទៅនោះទេ»។
អ្នកជំនាញរូបនេះ បន្ថែមថាស្ថានការណ៍ COVID-19 មានសភាពកាន់តែអាក្រក់ ដោយសារែវីរុសបម្លែងថ្មី Delta បានធ្វើឱ្យករណីឆ្លងផ្ទុះឡើងជាថ្មី ជាពិសេសនៅក្នុងចំណោមប្រជាជនអាមេរិក ដែលមិនទាន់ចាក់វ៉ាក់សាំងតែម្ដង៕
ប្រភព៖ Reuters
មតិយោបល់