(ភ្នំពេញ)៖ ស្រីអ៊ីត គឺជាតារាកំប្លែងដ៏មានប្រជាប្រិយភាពមួយរូប ប្រចាំស្ថានីយទូរទស្សន CTN។ ត្បិតទស្សនិកជនបានដឹងថា នឹងគឺជាមេម៉ាយសាច់ចាំ មានរូបសម្រស់ស្រស់សោភាពក្តី តែតារាស្រីរូបនេះតែងតែបង្ហាញក្តីសុខ សុភមង្គលជាមួយកូនស្រីជាទីស្រឡាញ់ក្នុងបណ្តាញសង្គមជាញឹកយ៉ាង។ យ៉ាងណាមិញ ហាក់ប្លែកពីរាល់ដង ពេលនេះស្រីអ៊ីត បែរជាទម្លាយសារលក្ខណៈមិនសប្បាយចិត្តទៅវិញ។
កាលពីយប់មិញនេះ តារាកំប្លែងប្រចាំស្ថានីយ CTN អ្នកនាង ស្រីអ៊ីត បានបង្ហោះរូបភាពសោកសៅមួយសន្លឹក ភ្ជាប់ជាមួយសំណេរត្អូញត្អែរពីបញ្ហាជីវិតដែលកំពុងជួបរឿងមិនសមប្រកប ដែលរៀបរាប់ទាំងក្ដុកក្ដួលគួរឱ្យអាណិតថា«ជីវិត ត្រូវតែជួបព្យុះភ្លៀង ត្រូវទទួលស្គាល់ការពិត គ្មានអ្នកណាម្នាក់ចង់ជួបចង់ឃើញទេ»។
សារខ្លីទម្លាយទុក្ខលំបាកក្នុងជីវិតដែលមិនអាចចៀសផុតរបស់ ស្រីអ៊ីត នេះដែរ គេឃើញមានអ្នកលេងបណ្ដាញសង្គម និងអ្នកស្គាល់បានចូលខមិនលើកទឹកចិតុ្ត និងផ្ដល់មតិផ្សេងដើម្បីផ្ដល់ថាមពលឱ្យ ស្រីអ៊ីត បានធូរស្រាលចិត្តថា «ស៊ូៗអូនអ្វីនឹងល្អមកវិញក្នុងពេលឆាប់ៗនេះ»៕
មតិយោបល់