ព័ត៌មានជាតិ

អតីតប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក Ashraf Ghani យកលុយ ១៦៩លានដុល្លារជាប់តាមខ្លួន ពេលរត់ចេញពីប្រទេស

(កាប៊ុល)៖ អតីតប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក Ashraf Ghani បានយកលុយ ១៦៩លានដុល្លារជាប់តាមខ្លួន នៅពេលលោករត់ភៀសខ្លួនចេញពីប្រទេស បន្ទាប់ពីក្រុមតាលីបង់ចូលគ្រប់គ្រងរដ្ឋធានីកាប៊ុលកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។ ប្រភពពីមន្ត្រីការទូតអាហ្វហ្កានីស្ថានម្នាក់ប្រចាំប្រទេសតាហ្ស៊ីគីស្ថាន
ប្រាប់សារព័ត៌មាន RT របស់រុស្ស៊ីក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។

សេចក្ដីរាយការណ៍កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ទីភ្នាក់ងារព័ត៌មានរុស្ស៊ី RIA ក៏បានធ្លាប់ឱ្យដឹងដែរថាលោក Ashraf Ghani បានភៀសខ្លួនចេញពី ប្រទេសដោយយកទៅជាមួយលុយសុទ្ធ ៤ឡានពេញ និងពេញមួយឧទ្ធម្ភាគចក្រមួយគ្រឿង។

លោក Ashraf Ghani មិនទាន់បញ្ចេញប្រតិកម្មអ្វីឆ្លើយតបទៅនឹងការចោទប្រកាន់ទាំងនេះឡើយ ខណៈបច្ចុប្បន្នគេក៏មិនទាន់ដឹងឱ្យប្រាកដថាលោក Ashraf Ghani កំពុងស្នាក់នៅជ្រកកោននៅប្រទេសណាមួយនោះដែរ ដោយមានសេចក្ដីរាយការណ៍ខ្លះថាលោករត់ភៀសខ្លួនទៅកាន់ប្រទេសតាហ្ស៊ីគីស្ថាន និងខ្លះថា ទៅកាន់ប្រទេសអូម៉ង់ ត្រៀមបន្តដំណើរទៅកាន់សហរដ្ឋអាមេរិក៕

 

មតិយោបល់