ព័ត៌មានសិល្បៈ និងកម្សាន្ត

រ៉េត ស៊ូហ្សាណា ឱពុកម្ដាយបិទច្រករឿងបេះដូងសិន តែមានល័ក្ខខណ្ឌបែបនេះ….

តារា​ចម្រៀង​ស្រី​ដែល​មាន​ដើមទុន​ល្អ​ បក​ស្រាយបទ​​ចម្រៀង​ជា​ភាសា​អង់គ្លេស​បាន​ពីរោះ​ និង​អតីត​ជា​បេក្ខនារី​​​ប្រឡង​ ​The Voice Cambodia រដូវ​​កាល​ទី២ ត្រឹម​​​វគ្គ​ពាក់​កណ្តាល​​​ផ្តាច់​ព្រ័ត្រ​ កញ្ញា រ៉េត ស៊ូហ្សាណា កំពុង​តែ​មាន​រាសី​ឡើង​ស្រឺតៗ​ ហើយ​ក៏​ចេះ​ដូរ​ស្ទីល​តុបតែង​កាយ​ប្លែកៗ និងបានចេញបទចម្រៀងទាក់ចិត្តយុវវ័យ ​ដើម្បី​តម្រូវ​​តាម​​ទីផ្សារ​​​សិល្បៈ​បង្កើត​ការ​​​ភ្ញាក់​ផ្អើល​ដល់​​មហាជន​​។

ទន្ទឹមនឹងមានសន្ទុះក្នុងវិស័យសិល្បៈនេះ តារាចម្រៀងស្រីស្ថិតក្នុងចំណោមអ្នកចម្រៀងផ្នែកយុវវ័យដែលលេចធ្លោរប្រហាក់ប្រហែលនាងតន់ ច័ន្ទសីម៉ា ,រ៉ាប៊ី និងយូរី រូបនេះ ក៏មានបញ្ហារឿងរបាំស្នេហាដូចគ្នា ។ ហ្សាណា ត្រូវបានប្រភពអ្នកសិល្បៈទម្លាយថា ក្រៅពីត្រូវឪពុកម្ដាយតាមស្អិតនោះ ហ្សាណា ក៏ត្រូវបានគ្រួសារព្រមានថា បើសិននាងប៉ៈរឿងអាស្រូវស្នេហាណាមួយនោះនឹងមិនឲ្យបន្ដច្រៀងរាំទៀតឡើយព្រោះនាងត្រូវឪពុកដាក់ល័ក្ខខណ្ឌឲ្យ យកការសិក្សារជាជម្រើសទី១ចំណែកការងារសិល្បៈជាជំហ៊ានទី២។ តែយ៉ាងណាមិញ រ៉េត ស៊ូហ្សាណា ធ្លាប់បង្ហាញសញ្ញាថា ពេលនេះបេះដូងនាងមិនមែនទំនេរនោះទេគឺ មានម្ចាស់ចិត្តទៅហើយព្រោះនាងធ្លាប់កាន់ដៃប្រុសម្នាក់ហើយ សុំឲ្យបុរសនោះកុំលែងដៃនាងកណ្ដាលទីទៀតផង។​

យ៉ាងណាមិញ រ៉េត ស៊ូហ្សាណា មិនដែលបង្ហាញមុខម្ចាស់ចិត្តជាចំហម្ដងណាឡើយ ហើយនាងមិនសូវមានការសង្ស័យថា នាងមានគូស្នេហ៍ឧបត្ថម្ភដូចតារាផ្សេងៗទៀតទេ ព្រោះសម្អាងថានាងជាតារាដែលមានឪពុកម្ដាយមានជីវភាពធូធារតាំងពីមុននាងឈានជើងចូលសិល្បៈម្លេះ។ កាលពីដើមខែមករា ហ្សាណា បានទិញផ្ទះ២ជុងជាប់គ្នាដែលមានតម្លៃខ្ទង់ជាង២០ម៉ឺនដុល្លារ ហើយពាក់កណ្ដាលខែឧសភាពោលគឺមិនដល់៤ខែផងនាងទិញរថយន្ដទំនើបម៉ាកJeep Rubicon តម្លៃ៨៧០០០ដុល្លារ១គ្រឿងទៀត ជិះយ៉ាងកាលីពតែម្ដង៕

 

 

មតិយោបល់