ព័ត៌មានជាតិ

Real Madrid, Barcelona និង Man UTD នឹងប្រជែងយក Tielemans ពី Leicester City

បរទេស៖ យោងតាមការចេញផ្សាយរបស់ AS នៅថ្ងៃនេះបានឲ្យដឹងថាកីឡាករឆ្នើមរបស់ក្លឹប Leicester City ម្នាក់កំពុងក្លាយទៅជាគោលដៅរបស់ក្លឹបយក្សអង់គ្លេសបិសាចក្រហម Man UTD និងក្លឹបអ្នកមានបុណ្យអេស្បាញ Barcelona ផងដែរក្នុងពេលជាមួយគ្នានេះ។

ក្រៅតែពីនោះសូម្បីតែក្លឹបអធិរាជស Real Madrid វិញក៏បានបង្ហាញចំណាប់អារម្មណ៍ដូចគ្នាទៅលើទំរង់លេងរបស់កីឡាករ Youri Tielemans រូបនេះទោះបីជាកុងត្រារបស់គាត់នឹងត្រូវផុតកំណត់រហូតដល់ឆ្នាំ២០២៣ក្តី។

កីឡាកររូបនេះបានបង្ហាញទំរង់លេងយ៉ាងល្អកាលពីរដូវកាលមុននិងដើមរដូវកាលនេះប៉ុន្តែមកដល់ពេលនេះគាត់និងក្លឹបនៅមិនទាន់បានឈានទៅដល់ការពិភាក្សាគ្នាដើម្បីបន្តកុងត្រាថ្មីនៅឡើយខណៈដែលក្លឹបទាំងនោះនឹងចាប់ផ្តើមធ្វើការងាររបស់ពួកគេនៅក្នុងខែមករាខាងមុខនេះហើយ៕

មតិយោបល់