ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចល្បាតឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីវាយប្លន់ នៅក្រោមស្ពានព្រះមុនីវង្សចាស់

ភ្នំពេញ: ករណី លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (វាយប្លន់យកម៉ូតូ) នៅចំណុចក្រោមស្ពានព្រះមុនីវង្សចាស់ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង ៨និង៣០នាទី ថ្ងៃទី០៨ ខែកញ្ញា ២០២១ ។

ជនរងគ្រោះឈ្មោះថាន់ ប៊ី ភេទ ប្រុស អាយុ៣៩ឆ្នាំ ជនជាតិ វៀតណាម មុខរបរកម្មករសំណង់ ស្នាក់នៅភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
ជនសង្ស័យឈ្មោះជា រស្មី ហៅ បារាំង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ កណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូម៉ាកហុងដាគុបមូលសេ៥០ ពណ៌ស ស្លាកលេខ ភ្នំពេញ 1CY-3365 ឌុបកូនទៅផ្ទះ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យដើរមកពីក្រោយ ចាប់ក្រៀកកកូនជនរងគ្រោះគំរាមថា ឲ្យម៉ូតូមកអញ ប្រយ័ត្នអញសម្លាប់ចោល និងវាយជនរងគ្រោះមួយដៃចំស្មាខាង ស្តាំ ពេលនោះជនរងគ្រោះភ័យក៏រត់ចោលម៉ូតូស្រែក ចោរៗ រួចជនសង្ស័យក៏យកម៉ូតូជិះគេចខ្លួន ភ្លាមនោះ ក៏មានសមត្ថកិច្ចល្បាតឃើញដេញតាមជនសង្ស័យរហូតដល់សង្កាត់បឹងត្របែក ខណ្ឌចម្ការមន ក៏ឃាត់ខ្លួនជន សង្ស័យ រួមនឹងម៉ូតូ០១គ្រឿងម៉ាកខាងលើ (ជារបស់ជនរងគ្រោះ) បញ្ជួនមកអធិការដ្ឋានខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។

ជនសង្ស័យប្រើប្រាស់សារធាតុញៀន៕

មតិយោបល់