ព័ត៌មានសិល្បៈ និងកម្សាន្ត

Justin Bieber ទទួលបានពានរង្វាន់ធំៗចំនួន២ ពីព្រឹត្តិការណ៍ «MTV Music Awards» ក្រោយខកខានរយៈពេល ៦ឆ្នាំ

(បរទេស)៖ ពិតជាមិនធម្មតាឡើយ ក្រោយខកខានក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំរបស់ «MTV Music Awards» រយ:ពេល ៦ឆ្នាំ ពេលនេះ Justin Bieber បានចូលរួមវិញ ថែមទាំងទទួលបានពានទៀតផង។

ក្រោយខកខានចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំរបស់ MTV Music Awards រយ:ពេល ៦ឆ្នាំ ពេលនេះ Justin Bieber បានត្រឡប់មកបង្ហាញខ្លួនលើឆាកតន្រ្តីម្ដងទៀត រួមទាំងឈរឈ្មោះប្រកួតផងដែរ។
ដោយ Justin បានឈ្នះពានរង្វាន់ចំនួន ២ មានដូចជា ÷
1- ពានរង្វាន់ Artist of the Year
2- ពានរង្វាន់ Best Pop
មិនតែប៉ុណ្ណោះ Justin បានច្រៀងចម្រៀង ២បទ គឺ «Stay» និង «Ghost»

សូមបញ្ជាក់ថា កម្មវិធី VMAS ឬ Video Music Awards គឺជាឆាកចែកពានរង្វាន់សម្រាប់តារាចម្រៀងល្បីៗ ព្រមទាំងមានការសម្ដែងបទចម្រៀងរបស់ពួកគេផងដែរ។ ហើយពានរង្វាន់នោះបានមកពីអ្នកគាំទ្របោះឆ្នោតឱ្យតារាក្នុងចិត្តរបស់ខ្លួនដែលគិតថាពួកគេមានសមត្ថភាពសាកសមនឹងពានរង្វាន់ណាមួយ។

មតិយោបល់