ព័ត៌មានជាតិ

អាហារ ៤ ប្រភេទ អាចបង្កឲ្យកើតជំងឺមហារីកថ្លើម

ក្រោយពីការសិក្សាកន្លងមកទើបដឹងថា សារធាតុ Benzopyrene សារធាតុ Aflatoxin និងសារធាតុ Nitrites ត្រូវបានអង្គការសុខភាពពិភពលោកចុះឈ្មោះក្នុងបញ្ជីខ្មៅ។ ពួកវាគឺជាសារធាតុបំផ្លាញកោសិកាថ្លើមដ៏សាហាវបំផុត។ សារធាតុនេះត្រូវបានងាប់នៅសីតុណ្ហភាពខ្ពស់ណាស់។ សារធាតុ Benzopyrene ១ ណាណូក្រាមដែលចូលក្នុងខ្លួនមនុស្សនឹងបង្កឱ្យមានជំងឺមហារីក។ ដូច្នេះគួរចៀសវាងពីអាហារ ៤ ប្រភេទខាងក្រោមនេះ។ ​

១. អាហារដុតនិងអាហារចៀន

អាហារដុតគឺជាមុខម្ហូបដែលយុវវ័យចូលចិត្តជាងគេ ព្រោះវាងាយចម្អិន ប៉ុន្តែពួកគេក៏កំពុងកាត់បន្ថយអាយុកាលរបស់មនុស្សជារៀងរាល់ថ្ងៃផងដែរ។ នៅពេលអាហារដុតនៅកម្ដៅខ្ពស់បណ្តាលឱ្យសាច់ឆេះនៅផ្ទៃរបស់វា។ សាច់ដែលឆេះមានផ្ទុកសារធាតុ Benzopyrene។ ប្រសិនបើដុតអាហារដោយធ្យូងថ្មសារធាតុ Benzopyrene ក៏ត្រូវបានកើតចេញពីធ្យូងដែលអណ្តែតលាយឡំជាមួយផ្សែងនិងប្រេង បន្ទាប់មកវានឹងតោងជាប់នឹងអាហារដែលយើងបរិភោគ។

 

យោងតាមគេហទំព័រចិន Sohu បានឱ្យដឹងថា អាហារចៀនដែលប្រើប្រេងឆានៅកម្តៅលើសពី ២៧០ អង្សាសេនឹងបង្កើតជាសារធាតុ Benzopyrene។ នៅពេលកម្តៅឈានដល់កម្រិត ៣០០ អង្សាសេបរិមាណដ៏ច្រើននៃសារធាតុ Benzopyrene ត្រូវបានបង្កើតឡើងរួចតោងជាប់នឹងអាហារ។ ជាពិសេសអាហារចៀនដែលប្រើប្រេងឆាម្តងហើយម្តងទៀតនោះសាធាតុ Benzopyrene បានកើនឡើងទ្វេដងនិងមានគ្រោះថ្នាក់ខ្លាំងដល់សុខភាព។

២. ផ្លែឈើដែលស្ងួតឬដុះផ្សិត

ជាទូទៅអាហារស្ងួតឬដុះផ្សិតគឺយើងបានទុកវាចោលក្នុងរយ:ពេលយូរ។ ប្រសិនបើផ្លែឈើទាំងនោះដុះផ្សិត សូមកុំសន្សំសំចៃ! ត្រូវបោះពួកវាចោល! ទោះបីជាផ្លែឈើទាំងនោះគ្រាន់តែបង្ហាញសភាពរលួយតិចៗក៏ដោយ ក៏ពួកវាមានរសជាតិខុសប្រក្រតីដដែរ។ មានន័យថាសារធាតុ Aflatoxin ដែលនៅខាងក្នុងផ្លែឈើនឹងបំផ្លាញកោសិកាថ្លើមនិងកោសិកាសរីរាងផ្សេងៗទៀតរបស់មនុស្សផងដែរ។

 

៣. អាហារជ្រក់ជូរ

ទំលាប់នៃការប្រើចំណីអាហារដែលមានសារជាតិជូរមានដូចជាជ្រក់ប៉េងប៉ោះ ជ្រក់ស្ពៃ ជ្រក់ខ្ទឹម…។ នៅក្នុងអាហារប្រចាំថ្ងៃមានមនុស្សជាច្រើនពេញនិយមយ៉ាងខ្លាំងនៅតាមបណ្តាប្រទេសនៅតំបន់អាស៊ី។ ទោះបីជាវាបានជួយឱ្យអាហាររបស់យើងមានរសជាតិឆ្ងាញ់ ប៉ុន្តែសូមកុំភ្លេចថាពេលទទួលទានដំណើរការអាស៊ីត(Fermentation)នឹងបង្កើតសារធាតុ Nitrites។ វាគឺជាសារធាតុមានគ្រោះថ្នាក់នៅក្នុងបញ្ជីខ្មៅដែលបណ្តាលឱ្យមានជំងឺមហារីកថ្លើមនិងសរីរាង្គផ្សេងៗ។

៤. ផ្សិតដែលត្រាំក្នុងរយ:ពេលយូរ

ផ្សិតជាអាហារមានជីវជាតិល្អ ប៉ុន្តែជាធម្មតាវាមានសភាពស្ងួត។ គេចាំបាច់ត្រូវត្រាំឱ្យវារីកមុនពេលកែច្នៃជាអាហារ។ ទោះជាយ៉ាងណាក៏ដោយអ្នកត្រូវតែយកចិត្តទុកដាក់ចំពោះពេលវេលានៃការត្រាំផ្សិត។ ប្រសិនបើត្រាំពួកវាយូរពេក ទឹកកខ្វក់នឹងបង្កើតជាសារធាតុ Aflatoxin សម្រាប់ជួយពពួកបាក់តេរីដែលបង្កជំងឺ។ អ្វីដែលគួរឱ្យភ័យខ្លាចនោះគឺបាក់តេរីនិងជាតិពុលនេះមិនអាចងាប់ទាំងស្រុងដោយកម្តៅនៅពេលចម្អិននោះទេ​​​​​

 

 

មតិយោបល់