(ភ្នំពេញ)៖ តារាចម្រៀងប្រុសវ័យជ្រេ សាន ផានិត ត្រូវបានអតីតប្រធានសមាគមសិល្បករខ្មែរលោក សុះ ម៉ាច ជួបដោយចៃដន្យនៅក្នុងបន្ទីរពេទ្យមួយ គ្រាដែលលោកទៅសួរសុខទុក្ខម្ដាយមីងរបស់លោកដែលកំពុងសង្គ្រោះនៅទីនោះដែរ។
បើតាមលោក សុះ ម៉ាច តារាចម្រៀង សាន ផានិត ត្រូវគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ហើយគ្រូពេទ្យជំនាញបានវះកាត់គ្រលៀន និងដាក់ដាក់រឺស័របេះដូងនៅក្នុងបន្ទប់ជាមួយម្ដាយមីងរបស់លោកដែរ ប៉ុន្ដែពេលនេះលោក សាន ផានិត បានរួចផុតពីគ្រោះភ័យហើយ។ ដ្បិតលោក សាន ផានិត រួចផុតពីគ្រោះដ៏ធំលើកនេះ ប៉ុន្ដែលោកត្រូវបន្ដប្រើថ្នាំ និងតាមដានជំងឺពីវេជ្ជបណ្ឌិតរហូតដល់សុខភាពរបស់លោកបានប្រសើរ១០០%។
លោក សុះ ម៉ាច ដែលបានជួបជាមួយលោក សាន ផានិត ផ្ទាល់ មិនបានបញ្ជាក់ថាលោកកំពុងសម្រាក និងព្យាបាលនៅមន្ទីរពេទ្យមួយណានោះទេ ហើយស្ថានភាពចុងក្រោយរបស់អ្នកទាំងពីរយ៉ាងណាទៅហើយក៏មិនទាន់បានបញ្ជាក់ដែរ។



មតិយោបល់