ព័ត៌មានសិល្បៈ និងកម្សាន្ត

សោកស្តាយណាស់! តារាចម្រៀង សែម សង្វាត បានទទួលមរណភាពហើយ ក្រោយធ្លាក់ខ្លួនឈឺធ្ងន់

(ភ្នំពេញ)៖ ជាដំណឹងដ៏សោកស្តាយមួយ ខណៈតារាចម្រៀងមួយរូបរបស់កម្ពុជា គឺលោក សែម សង្វាត បានទទួលមរណភាពកាលពីយប់មិញនេះ ដែលធ្វើឲ្យអ្នករួមអាជីព និងមហាជនធ្លាប់គាំទ្រនិយមស្តាប់ចម្រៀងរបស់លោក មានការអាណិតអាសូរ សោកស្តាយជាពន់ពេក។ ការទទួលមរណភាពរបស់លោក សែម សង្វាត គឺបន្ទាប់ពីលោកធ្លាក់ខ្លួនឈឺធ្ងន់ ដោយសារជំងឺប្រចាំកាយមួយចំនួន។

ផ្អែកទៅតាមផេក សិក្បករកម្ពុជា បានបង្ហោះសារជូនដំណឹងយ៉ាងដូច្នេះថា «RIP តារាចំរៀង លោក សែម សង្វាត បានទទួលមរណភាពហើយ! ដោយកូនប្រុសរបស់លោកបាន និយាយថា សូមជួនជាដំណឹងដល់ពុកម៉ែអ៊ុពូមុីងទាំងអស់គ្នាឲ្យបានជ្រាប់ថា នៅយប់ថ្ងៃទី៣០ រំលង់ចូលថ្ងៃទី០១ លោកឪពុកខ្ញុំបាទឈ្មោះ សែមសង្វាត (បានទទួលមរណៈភាព) នៅវេលាម៉ោង១២:១០នាទី ដោយជំងឺប្រចាំកាយ »។

បើតាមលោក សង្វាត រតនៈ ដែលជាកូនប្រុសរបស់តារាចម្រៀង សែម សង្វាត បា្យដឹងថា ឪពុករបស់លោក មានជំងឺថ្លើម (ទាចទឹក), ជំងឺដំបៅក្រពះ និងរលាកពោះវៀន ជាពិសេសជំងឺថ្លើម គឺបានឈឺអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

សូមបញ្ជាក់ថា តារាចម្រៀង សែម សង្វាត ម្ចាស់បទ «កម្មករឆ្លងដែន» បានបាត់មុខពីវិស័យសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ យ៉ាងណាមិញ ចំពោះដំណឹងមរណភាពរបស់លោកនៅពេលនេះ ពិតជាធ្វើឲ្យមហាជនមានការតក់ស្លុតជាខ្លាំង ជាពិសេស គឺមានការអាណិតអាសូរចំពោះរូបលោកផងដែរ៕

មតិយោបល់