ព័ត៌មានសិល្បៈ និងកម្សាន្ត

ព្រះនាងជប៉ុនម៉ាកូ នឹងរៀបការជាលក្ខៈធម្មតា ហើយក៏មិនយកចំណងដៃមួយលានដុល្លារ បន្ទាប់ពីចាកចេញពីត្រកូលរាជវង្ស

អាជ្ញាធរជប៉ុន បាននិយាយនៅថ្ងៃសុក្រទី០១ ខែតុលានេះ ថា ព្រះនាងជប៉ុនម៉ាកូ (Mako) នឹងរៀបការជាមួយគូដណ្តឹង ដែលជាអតីតមិត្តរួមថ្នាក់ នៅមហាវិទ្យាល័យ នាថ្ងៃទី ២៦ ខែតុលានេះ បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងជាច្រើនឆ្នាំ។

ក្មួយស្រី ឬព្រះភាគិនេយ្យា អាយុ ២៩ឆ្នាំរបស់ព្រះចៅអធិរាជជប៉ុន Naruhito បានភ្ជាប់ពាក្យជាមួយលោក Kei Komuro អាយុ ២៩ឆ្នាំ កាលពីឆ្នាំ២០១៧។ មានសេចក្ដីរាយការណ៍អំពីជំលោះហិរញ្ញវត្ថុរវាងម្តាយរបស់ Komuro និងអតីតគូដណ្តឹងរបស់ម្ដាយរបស់ Komuro ហើយនៅដើមឆ្នាំ២០១៨ ពិធីរៀបអាពាហ៍ពិពាហ៍ ត្រូវបានពន្យារពេល។ នៅខែសីហាឆ្នាំនោះដែរ លោក Komuro បានចេញដំណើរទៅសិក្សាផ្នែកច្បាប់ នៅសហរដ្ឋអាមេរិក ហើយមិនបានត្រឡប់មកវិញទេរហូតដល់ថ្ងៃចន្ទសប្ដាហ៍នេះ។

 

ព្រះនាង ម៉ាកូ នឹងចាកចេញពីត្រកូលរាជវង្ស នៅពេលព្រះនាងរៀបការតាមប្រពៃណីជប៉ុន។ ប៉ុន្តែពិធីនេះ នឹងរៀបចំជាធម្មតា ដែលមិនត្រូវបានរៀបចំតាមពិធីរៀបអភិសេករបស់រាជវង្សទេ ហើយព្រះនាង នឹងមិនយកចំណងដៃមួយលានដុល្លារ ដែលព្រះនាងនឹងទទួលបានដើម្បីចាប់ផ្ដើមជីវិតថ្មី បន្ទាប់ពីចាកចេញពីត្រកូលរាជវង្សឡើយ។

សេចក្តីរាយការណ៍បាននិយាយទៀតថា ប្តីប្រពន្ធនេះ នឹងចុះបញ្ជីអាពាហ៍ពិពាហ៍របស់ពួកគេ នៅការិយាល័យរដ្ឋបាលក្នុងតំបន់។

Komuro គឺជានិស្សិតដែលបានបញ្ចប់ការសិក្សានៅសាលាច្បាប់ Fordham Law Schoool នៅឆ្នាំ២០២១នេះ។ គេបានទទួលការងារជាស្មៀន នៅក្នុងការិយាល័យច្បាប់មួយ នៅសហរដ្ឋអាមេរិក៕

@‚Q‚O‚P‚V”N‚XŒŽA¥–ñ‚ª“à’肵A‹LŽÒ‰ïŒ©‚³‚ê‚éHŽÂ‹{‰Æ‚Ì’·—áÁŽq‚³‚܂Ə¬ŽºŒ‚³‚ñ“Œ‹žEŒ³Ôâ‚̐ԍⓌ“@

 

មតិយោបល់