ព័ត៌មានជាតិ

លោកតាម្នាក់ខឹងនឹងខ្លួនឯង មានជំងឺប្រចាំកាយ និងជាមនុស្សពិការផង បានសម្រេចចិត្តចង.កសម្លាប់ខ្លួន

កណ្ដាលៈ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៥និង០០នាទី (ម៉ោងដឹង)ចំណុចកើតហេតុ ផ្ទះជនរងគ្រោះ ភូមិស្វាយ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។

ជនរងគ្រោះ ឈ្មោះ ទុយ តាំង ភេទ ប្រុស អាយុ ៨២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ
ទីលំនៅបច្ចុប្បន្ន ភូមិស្វាយ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ។

សភាពនៃរឿងហេតុ៖ តាមការបំភ្លឺរបស់ឈ្មោះ ម៉ៃ ណាង ភេទស្រី អាយុ ៦៦ឆ្នាំ ត្រូវជាប្រពន្ធរបស់ជនរងគ្រោះបានបំភ្លឺថា៖
ប្ដីរបស់គាត់ឈ្មោះ ទុយ តាំង អាយុ ៨២ឆ្នាំ តែងតែខឹង និងខ្លួនឯងដែលមានជម្ងឺប្រចាំកាយ និងជាមនុស្សពិការជើងផង ។
លុះដល់ថ្ងៃខែឆ្នាំកើតហតុខាងលើ វេលាម៉ោង ០៥ទៀបភ្លឺ (ម៉ោងដឹង) ឈ្មោះ មៃ ណាង ដែលត្រូវជាប្រពន្ធរបស់ជនរងគ្រោះ ពេលភ្ញាក់ពីដំណេក មិនឃើញប្តីរបស់ខ្លួននៅក្នុងផ្ទះ ក៏ដើរចេញមកក្រៅ បានឃើញប្តីរបស់ខ្លួន ចង.កស្លាប់និងរតឬស្សីរោងឈើ ក្បែរផ្ទះរបស់ខ្លួន ។
បន្ទាប់មកក្រុមគ្រួសារបាននាំគ្នា ស្រាយចំណងលើកសាកសពជនរងគ្រោះដាក់លើគ្រែ រួចក៏បានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឈ្វាំង ក្រោយមកកម្លាំងជំនាញ ផ្នែកពិនិត្យវិភាគកន្លែងកើតហេតុស្រុក បានសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈ្វាំង និងមានការចូលរួមពី ក្រុមប្រឹក្សាមេឃុំ មេភូមិ គ្រូពេទ្យ ធ្វើការពិនិត្យសាកសព យ៉ាងហ្មត់ចត់ពិនិត្យឃើញថា៖
សាកសព មានស្នាមជាំទ្រុឌស្បែកកាត់ទទឹងក ផ្នែក.កខាងមុខ ព័ទ្ធទៅក្រោយដល់កញ្ចឹងក ប្រវែង ២៤ សង់ទីម៉ែត្រ អណ្ដាតលានចេញក្រៅ ចំពោះដងខ្លួន និងអវៈជីវៈ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ បន្ទាប់មកក្រុមគ្រូពេទ្យប្រតិកម្មរហ័សប្រយុទ្ធប្រឆាំងជងឺកូវិដ-១៩ ប្រចាំស្រុកពញាឮ បានធ្វើសំណាក រកជំងឺកូវីដ-១៩ លទ្ធផល អវិជ្ជមាន(-) ។

សនិ្នដ្ឋាន៖ សាកសពស្លាប់ដោយសារ ធ្វើអត្តឃាតចង.កសម្លាប់ខ្លួន បណ្តាលឲ្យស្លាប់ ៕

មតិយោបល់