ព័ត៌មានជាតិ

Lampard ម្នាក់ទៀតហើយស្ថិតនៅក្នុងបញ្ជីគ្រូបង្វឹកថ្មីសម្រាប់ Newcastle

បរទេស៖ អតីតគ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea លោក Frank Lampard ត្រូវបានគេជឿជាក់ថាបានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីមកចាប់យកតំណែងជំនួសឲ្យគ្រូបង្វឹកលោក Steve Bruce នៅជាមួយនឹងក្លឹប Newcastle។

គួរឲ្យដឹងដែរថាគិតចាប់តាំងតែពីត្រូវបានបណ្តេញចេញពីតំណែងគ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea កាលពីរដូវកាលមុនមកបុរសអង់គ្លេសរូបនេះនៅមិនទាន់មានការងារធ្វើឡើងវិញនៅឡើយទេនិងស្ងាត់ដំណឹងឈឹងតែម្តងនៅក្នុងពិភពបាល់ទាត់។

ទោះបីជាយ៉ាងណាក្តីលោក Lampard នឹងមិនមែនបេក្ខភាពម្នាក់សម្រាប់តំណែងនេះនោះទេពីព្រោះថាម្ចាស់ក្លឹបថ្មីជាមនុស្សដែលមានលុយបំផុតរបស់អារ៉ាប់ដូចនេះសូម្បីតែកីឡាករល្បីៗលើលោកក៏នឹងអាចចាប់ផ្តើមមានវត្តមាននៅទឹកដីមួយនេះដែរ៕

មតិយោបល់