(ភ្នំពេញ)៖ ឪពុកបង្កើតរបស់តារាចម្រៀង ករុណា ពេជ្រ បានទទួលមរណភាពនៅព្រឹកនេះ ដោយសាររោពាធ ខណៈអ្នកគាំទ្រ និងមិត្តរួមអាជីពសិល្បៈជាបន្តបន្ទាប់ បានសម្តែងការចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ លោក ករុណា ពេជ្រ ដែលបានបាត់បង់ឪពុកជាទីស្រឡាញ់។
តាមរយៈសារនៅលើបណ្តាញសង្គមហ្វេសប៊ុក តារាចម្រៀង បែបយុវវ័យ ប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ បានបង្ហោះសារថា «ប៉ា ខ្ញុំ ទៅចោល ខ្ញុំហើយ សូមប៉ា ទៅអោយសុខ។ បើមានជាតិក្រោយ កូនសុំកើតជាកូនប៉ាទៀត ហើយស្ថិតក្នុងគ្រួសារមួយដែលពោរពេញដោយសុភមង្គល ណា ប៉ា ណា…»។
គួរជម្រាបថា ឪពុករបស់តារា ចម្រៀង ករុណា ពេជ្រ ត្រូវបានគេដឹងថា បានធ្លាក់ខ្លួនឈឺជាយូរឆ្នាំមកហើយ ពោលអស់រយៈពេលជាង៣ឆ្នាំមកហើយ លោក ករុណា ពេជ្រ បានមើលថែជំងឺឪពុករបស់ខ្លួនយ៉ាងល្អ ខណៈឪពុករបស់លោក គឺមានជំងឺលើសឈាម និងដាច់សរសៃឈាមខួរក្បាល៕
មតិយោបល់