ព័ត៌មានជាតិ

Tielemans នឹងទទួលបានកុងត្រាថ្មីជាមួយ Leicester City ដល់ឆ្នាំ២០២៣

បរទេស៖ The Calcio Mercato នៅថ្ងៃនេះាបនចេញផ្សាយថាក្លឹបអង់គ្លេស Leicester City បានកំពុងរំពឹងទុកថានឹងអាចបន្តកុងត្រាថ្មីជូនកីឡាករឆ្នើមវ័យក្មេង Youri Tielemans រហូតដល់ឆ្នាំ២០២៣ខាងមុខ។

ក្លឹបដែលមានម្ចាស់ក្លឹបជាជនជាតិថៃមួយនេះបានមើលឃើញថាពីទំរង់លេងដ៏ល្អរបស់ Tielemans ចាប់តាំងតែពីបានបើករដូវកាលថ្មីភ្លាមហើយចុងក្រោយនេះគាត់ទើបតែអាចបានបង្ហាញទំរង់កម្រិតពិភពលោកក្រោយជួយស៊ុតគ្រាប់បាល់ដ៏អស្ចារ្យប៉ះនឹងក្រុមបិសាចក្រហម Man UTD កាលពីចុងសប្តាហ៍និងជាការប្រកួតជ័យជំនះរបស់ក្រុមផងដែរ។

ទោះបីជាយ៉ាងណាក្តី Leicester City រកបាន៣ពិន្ទុសប្តាហ៍នេះបានជួយឲ្យក្រុមឡើងមកត្រឹមលេខរៀងទី១១បណ្តោះអាសន្នប៉ុណ្ណោះប៉ុន្តែកំពុងឈរនៅពីលើក្រុមកាំភ្លើងធំ Arsenal ដែលស្ថិត
នៅលេខរៀងទី១៣ផងដែរ៕

មតិយោបល់