ព័ត៌មានសិល្បៈ និងកម្សាន្ត

ម៉ាស្រុកមានមួយ! សូម្បីបរទេសពោលសរសើរបទ «Top of The Lady» គ្រប់គ្នា ស្រាប់តែ ម៉ៃ សុគន្ធចេញមុខរិះគន់

(ភ្នំពេញ)៖ ខណៈបទចម្រៀង “ វីរនារី ” Top of The Lady របស់កញ្ញា ទេព បូព្រឹក្ស កំពុងទទួលបានការកោតសរសើរនោះ ប៉ុន្តែតារាចម្រៀងលោក ម៉ៃ សុគន្ធ មិនត្រឹមតែមិនបានពោលសរសើរនោះទេ ហើយបានរិះគន់ទៅវិញ។

តារាពូកែទើសលោក មៃ សុគន្ធ បានលើឡើងបែបនេះថា MV បទ”វីរនារី” ឬ Top Of The Lady មិនសមនឹងចំណាយអស់៦០០លានរៀល ប្រហាក់ប្រហែលនឹង១៥ម៉ឺនដុល្លារនោះទេ។ លោកបានរិះគន់ថា បទចម្រៀងនេះបានចម្លងពីគេស្ទើតែទាំងស្រុងទៅវិញ ទាំងសាច់ភ្លេង និងការច្រៀង។

ម៉ែ សុគន្ធ បញ្ជាក់ថា «គាត់អត់Copy ទេ តែចម្លងហ្មងមេចដែរOriginal Song Bordia(និយាយពីសាច់ភ្លេងនិងការច្រៀង) មិនមែនទើសទេ តែចង់បានរបស់ពិតៗជារបស់យើងតែម្តង កុំចាប់ពីនេះ ម៉ាចុប ចាប់ពីនោះម៉ាចុប ហើយថា របស់យើង ទាន់!»។

សូមបញ្ជាក់ថា បទ”វីរនារី” បានចេញMv Full ជាផ្លូវការកាលពីថ្ងៃទ២៧ ខែ វច្ឆកា កន្លងទៅថ្មីនេះ ដោយ ទេព បូព្រឹក្ស បានអះអាងថាវីដេអូចម្រៀងនេះ គឺសម្រេចសេចក្តីប្រាថ្នាបង្ហាញកេរ្តិ៍មរតកដូនតាដោយភាពជឿជាក់ ។សមិទ្ធផល នេះកើតឡើងបានដោយទំនុកចិត្តក៏ដូចជាកម្លាំងពីបងប្អូនខ្មែរទាំងអស់គ្នា ។ ដើម្បីផលិតបទចម្រៀងនេះបានត្រូវចំណាយមនុស្សចូលរួមចំំនួន១៥០នាក់ ដោយចំណាយថវិកាប្រមាណជា៦០០លានរៀលឯណោះ។

តាមរយៈការចំណាយកម្លាំងកាយ កម្លាំងចិត្ត និងធនធានខាងលើនេះ ក៏មានមហាជនជាច្រើន រួមទាំងអ្នករួមអាជីពសិល្បៈបានពោលសរសើរ និងគាំទ្រចំពោះលោក ងួន ចាន់ដេវីត និងកញ្ញា ទេព បូព្រឹក្ស ដែលបានខិតខំធ្វើកិច្ចការងារដ៏លំបាកមួយនេះ ដើម្បីបង្ហាញពីអត្តសញ្ញាណខ្មែរ៕

មតិយោបល់