បន្តកន្ទុយគ្នា អស់ពីប្លង់ឱបថើបក្នុងទឹកនោះ នៅម្សិលមិញនេះដែរ ក៏មានការចែកចាយវីដេអូថ្មីមួយទៀត របស់ ឌួង ម៉ានិច ប្លង់ងូតទឹក បង្ហាញសាច់សខ្ចី ធ្វើឲ្យអ្នកលេងបណ្តាញសង្គមយក្សហ្វេសប៊ុក ចាប់អារម្មណ៍យ៉ាងខ្លាំង។
ជាមួយប្លង់វីដេអូថតងូតទឹក បញ្ចេញសាច់សខ្ចីនេះដែរ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ឌួង ម៉ានិច បានប្រាប់ Post Komsan ក៏ដូចជា Post News Media ឲ្យដឹង សម្រាប់វីដេអូដែលគេចែកចាយនៅលើហ្វេសប៊ុកនោះ វាគ្រាន់តែជាប្លង់មួយ ក្នុងរឿងពស់កេងកង ខណៈដែលប្តីកាប់ឲ្យស្លាប់ទៅនាងក៏បានស្រម៉ៃ ។
តារាសម្តែងដែលកំពុងឡើងកូដ ឌួង ម៉ានិច ថា «ក្រោយប្តីខ្ញុំកាប់ឲ្យស្លាប់ ក៏ស្រម៉ៃ នឹកឃើញពីអនុស្សាវរីយ៍ ដែលពស់កេងកងគាត់ធ្វើល្អជាមួយ ដោយថ្នាក់ថ្នម តែសម្រាប់មាណពដើរតួជាប្តីនេះ អត់មានថ្នាក់ថ្នមនោះទេ មានតែវៃតប់ធ្វើបាប»។
បញ្ជាក់ផងដែរសម្រាប់ រឿងពស់កេង គឺជាការបោះទុនផលិតរបស់ស្ថានីយ៍ទូរទស្សន៍ PNN ដែលកំពុងទទួលបានការចាប់អារម្មណ៍ ខណៈដែលសាច់រឿងនេះមិនទាន់ផលិតរួចស្រេច ជាផ្លូវការនោះ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=tELbyEV-2JQ&feature=youtu.be
មតិយោបល់