(បរទេស)៖ ដូចទស្សនិកជនបានជ្រាបហើយថា តារាសម្តែងល្បីឈ្មោះរបស់ហ្វីលីពីន អ្នកនឹង Marian Rivera (ម៉ារីម៉ា) ត្រូវបានផ្តល់កិត្តិយសឲ្យធ្វើជាគណៈកម្មការ ក្នុងកម្មវិធីប្រឡងបវរកញ្ញាលំដាប់ពិភពលោក «Miss Universe»លើកទី៧០ ដែលធ្វើនៅប្រទេសអ៉ីស្រាអែល។ គេឃើញថា អ្នកនាងនឹងស្វាមី បានទៅដល់ប្រទេសអ៉ីស្រាអែលហើយ តែអ្វីដែលមហាជនចាប់អារម្មណ៍ជាងនេះ គឺប្តីប្រពន្ធរបស់តារាសម្តែងរូបនេះផ្អែលល្ហែមយ៉ាងខ្លាំង។
ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ កំពូលតារា សម្ដែង Marian Rivera (ម៉ារីម៉ា) ត្រូវ ធ្វើ ដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បី ចូលរួមកម្មវិធី Miss Universe 2021 ក្នុងនាម ជា គណៈកម្មាការមួយ រូប ដែរ ប្រចាំ កម្មវិធី។ ដំណើរទៅកាន់បរទេស ពេលនេះក៏មិនខុសពីសព្វដងដែរ ព្រោះ គេ សង្កេតឃើញវត្តមាន ស្វាមីរបស់ Marian គឺ Dingdong Dantes ដែល ដើរ កាន់ដៃប្រពន្ធជាប់ ប្រៀបដូចគូស្នេហ៍ថ្មីថ្មោង។
ទង្វើរបស់ ប្ដីប្រពន្ធ មួយគូ នេះ ពិតជា ធ្វើឲ្យគ្រប់គ្នា មាន ការរំភើប ដោយសារ ឃើញពីភាពស្និទ្ធស្នាលដែលនៅតែរក្សាភាព ដើម ដូចកាល ពីទើប រៀបការថ្មីៗ។ ក្ដី ស្នេហ៍ របស់ អ្នកទាំង ២ ពិតជា អង្រួន ចិត្តមនុស្សមិនតិចទេ ប៉ងមាន សំណាង ជួប គូជីវិតល្អបែបនេះ៕
មតិយោបល់