ព័ត៌មានសិល្បៈ និងកម្សាន្ត

ល្បីឈ្មោះអ្នកគ្រូពិការ អង្គុយលើរទេះរុញ បង្រៀនរាំចង្វាក់ ហីប ហប

អាមេរិកៈ អ្នកគ្រូបបង្រៀនរាំ ចង្វាក់ ហីប ហប ល្បីឈ្មោះម្នាក់ បើទោះជាគាត់ពិការមិនអាចដើររួច និងប្រើរទេះរុញក៏ពិតមែន ប៉ុន្តែគាត់មិនបានបោះបង់ចោលនូវក្តីស្រមៃ ចង់ក្លាយជាអ្នករាំដ៏ល្បីឈ្មោះម្នាក់ឡើយ។

នាង Chelsie Hill បានដឹងខ្លួនឯងច្បាស់ ថានាងចង់ក្លាយជាអ្នករាំល្បីឈ្មោះម្នាក់ តាំងពីនាងមានអាយុ៣ឆ្នាំ ហើយបើទោះជាគ្រោះថ្នាក់ធ្វើឲ្យជីវិតគ្មានជម្រើស ដោយបន្សល់ទុក្ខ នូវពិការភាព ខ្វិនមិនកម្រើកបានត្រឹមចង្កេះចុះក្រោម ដែលជាហេតុបំផ្លាញ់ដល់ក្តីស្រមៃរបស់នាងក៏ដោយ នាងបានរៀនពីររបៀប​ប្រើរទេះរុញ ឲ្យក្លាយជាផ្នែកមួយនៃរាងកាយ ហើយចាប់ផ្តើមរាំសាជាថ្មីម្តងទៀត។ បច្ចុប្បន្ន នាងគឺជា អ្នករាំដែលគេទទួលស្គាល់ ជាអ្នកអត្ថាធិប្បាយលើកទឹកចិត្ត និងជាមនុស្សគំរូដ៏ល្អ។

បើតាមម្តាយរបស់ Chelsie អ្នកស្រី Wendy Hill បានប្រាប់ឲ្យដឹងថា ការរាំគឺជារឿងតែមួយគត់ដែលកូនស្រីរបស់អ្នកស្រីចូលចិត្តធ្វើ។ នាងបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការប្រឡងនៅពេលបានអាយុ៥ឆ្នាំ ហើយបន្តសម្តែងយ៉ាងល្បីល្បាញ សូម្បីតែនៅក្នុងពេលសិក្សា។

នាងបានបង្កើតក្រុមរាំមូយ នៅក្នុងសាលាវិទ្យាល័យ ពេលបនាងចូលរៀននៅឆ្នាំដំបូង។ អ្វីៗគ្រប់យ៉ាង បានដំណើរការឈ្ពោះទៅរកភាពជោគជ័យនៅក្នុងអាជីពរបស់នាង ជាអ្នករាំប្រកបដោយវិជ្ជាជីវៈម្នាក់។ ប៉ុន្តែជាអកុសល ក្រោយពេលត្រឡប់ពីជប់លាង នាងបានជិះរថយន្តជាមួយ អ្នកបើកបរស្រវឹងម្នាក់ ដែលបានបើកទៅបុក នឹងដើមឈើមួយដើម ក្នុងល្បឿន ៦៥គឺឡូម៉ែត្រក្នុងមួយម៉ោង បណ្តាលឲ្យនាង ពិការមកដល់សព្វថ្ងៃ។

សូមជម្រាបថា បើទោះជានាងពិការក៏ពិតមែន ប៉ុន្តែទេពកោសល្យ និងកេរ្តិ៍ឈ្មោះ របស់នាងត្រូវបានគេកោតសរសើរយ៉ាងខ្លាំង និងមានសិស្សជាច្រើននាក់ មករៀនរាំជាមួយនាង។ មិនត្រឹមតែប៉ុណ្ណោះ នាងធ្លាប់បានចូលរួមរាំជាមួយ ក្រុមល្បីដូចជា ក្រុមរាំរ បស់ N.W.A និង ក្រុមរាំ របស់តារា រ៉ែប លោក LL Cool J ជាដើម៕

https://youtu.be/L9AdRpXr61w

មតិយោបល់