បន្ទាប់ពីជោគជ័យខ្លាំង! ពេលនេះ សួស វីហ្សា ចេញមុខស្នើសុំឲ្យឈប់ដាក់សម្ពាធលើអ្នកសិល្បៈដែលធ្វើជំនួញ

(ភ្នំពេញ)៖ សួស វីហ្សា បាន បង្ហាញអារម្មណ៍មួយនៅលើ បណ្ដាញ សង្គម ដែលស្ដាប់មើល ទៅ ហាក់ មិនសប្បាយ រីករាយប៉ុន្មានឡើយ ពាក់ ព័ន្ធ នឹងការលើកឡើង និងការរិះគន់ហួសព្រំដែន រឿង សិល្បករ ធ្វើជំនួញ ។ ដោយនាងបានស្នើសុំឱ្យមហាជនបញ្ឈប់ការដាក់សម្ពាធ និងបើកផ្លូវ ដល់ សិល្បករផ្សេងៗ ដែលកំពុងប្រឹងប្រែងរកស៊ី ។

សួស វីហ្សា បាននិយាយថា ទោះជាអ្នកសិល្បៈ ជាតារាល្បីរឺមិនល្បី ពួកយើងសុទ្ធតែ មាន គ្រួសារ ជា បន្ទុក ដូចអ្នកទាំងអស់គ្នា ហេតុនេះចង់សុំឱ្យអ្នកទាំងអស់គ្នាបើកចិត្តឱ្យទូលាយ បើកផ្លូវ បើក ឱកាស ឱ្យតារា ៗ ជា ច្រើនដូចពួកយើង បានចេញមកធ្វើជំនួញរកស៊ីផង ហើយគួរបញ្ឈប់ដាក់ សម្ពាធ លើ ពាក្យថា តារា ពេល ពិ បាក លើកដៃសុំជំនួយ ពួកយើងជាតារាសព្វ ថ្ងៃកំពុងតែប្រឹង ប្រែងរកស៊ីលើ គ្រប់រូប ភាព និងមិន ចង់ លឺ ពាក្យ ថា តារាតែងតែសុំជំនួយពីមាត់មហាជនតទៅទៀតទេ ។

តារាស្រីរូបនេះបានអះអាងយ៉ាងដូច្នេះថា «សូមឈប់ដាក់ សម្ពាធលើពាក្យ ថាតារាទើ បតារាលែង មាន ឈ្មោះ ថាពេលពិបាកលើកដៃសុំជំនួយ ពួកយើងជាតារាសព្វថ្ងៃកំពុងតែប្រឹងប្រែងរកស៊ីលើគ្រប់រូបភាព ហេតុតែមិនចង់អោយលឺពាក្យថាតារាតែងតែសុំជំនួយៗពីមាត់មហាជនតទៅទៀតទេ» ។

តារារូបនេះបន្តថា «ចង់ សុំចិត្តបង ប្អូនទាំងអស់ គ្នា ថា បើ ឃើញ តារា តារា ទាំងជើង ចាស់ទាំងថ្មីពួកគាត់ កំពុង ប្រឹងប្រែងរកស៊ីហើយ សូមបើកផ្លូវឱ្យគាត់ រក ស៊ី ទៅ ឱ្យតារា គាត់ បាន ធ្វើការងារផ្សេងៗ ពីសិល្បៈ ផង ទៅ សំខាន់ ឱ្យតែពួកគាត់រក ស៊ីស្រប ច្បាប់លើក ទឹក ចិត្តគាត់ផង ទៅ ចុះ» ។

គួរបញ្ជាក់ថា ប្ដីប្រពន្ធ សួស វីហ្សា និងលោក ថមមី បច្ចុប្បន្នបានកំពុងតែទទួលបានប្រជាប្រិយភាពខ្លាំង នៅលើ បណ្ដាញ សង្គម ហើយក៏កំពុងតែជោគជ័យជាមួយនឹងមុខជំនួញធំៗជាច្រើននៅក្នុងដៃផងដែរ ។ ជាក់ ស្ដែង ថ្មីៗនេះ ប្ដីប្រពន្ធមួយគូនេះទទួលលុយជាច្រើនពីអ្នកស្រី ទ្រី ដាណា ក្រោយសហការគ្នា លក់អាហារបំប៉នសុខភាព ។

ប៉ុន្តែយ៉ាងណាមួយរយៈចុងក្រោយនេះ សួស វីហ្សា និងស្វាមី ហាក់រយាលខ្លាំងពីអាជីពសិល្បៈ ពោលគឺ រយៈ ពេល ប្រមាណជាង១ឆ្នាំចុងក្រោយនេះ អ្នកទាំងពីរមិនដែលឡើងឆាកទូរទស្សន៍ ឬឡើងឆាក ប្រគុំតន្រ្តីនានា សោះឡើយ ។ ប៉ុន្តែអ្នកទាំងពីរតែងតែបង្ហាញនូវភាពផ្អែមល្ហែម និងភាសា ជាប្ដីប្រពន្ធ គំរូ ជាញឹក ញយនៅលើបណ្ដាញសង្គម ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *