ចេញគ្រប់ទម្រង់តែម្តង ល្អហួស ចាក់ក្បាច់រាំ Cover សម័យម្ដងនូវបទ «Make It Happen» របស់ Yaya

(ភ្នំពេញ)៖ ទំព័រហ្វេសប៊ុកមានឈ្មោះថា Kim San Official កូនកាត់បីសាសន៍ គ្រប់គ្នាស្គាល់ច្បាស់ជាពូបង្កើតរបស់ នាងតូចល្អហួស បាន បង្ហោះវីដេអូក្មួយស្រីរបស់ខ្លួន រាំ Cover បទ «Make It Happen» របស់ YAYA និង DABOYWAY ចេញ កាល ពីឆ្នាំ ២០១៧។

វាជាការបង្ហាញសមត្ថភាព ថ្មី មួយទៀតរបស់ ក្មេងស្រីអាយុ ១៣ឆ្នាំ ល្អហួស ក្រៅពីការរាំរបាំប្រពៃណីបុរាណ ការ ច្រៀង ការដើរម៉ូដ និងសម្ដែង។

រាល់ពេល បង្ហាញ ទេពកោសល្យម្ដងៗ ល្អហួស តែង ទទួលបានការគាំទ្រ ដោយអ្នក ប្រើបណ្ដាញសង្គម ភាគច្រើន សម្ដែង ការពេញចិត្តមិនធម្មតា ដោយស្ញើចសរសើរមិនដាច់ពីមាត់ថា ក្មេង តូចរូបនេះ ពូកែ និង មាន សមត្ថភាពពិតក្នុង ការ សាងកេរ្តិ៍ឈ្មោះលើវិថីសិល្បៈនាពេល បច្ចុប្បន្ន និងតទៅអនាគត៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *