ទីបំផុត មិត្តភ័ក្តរបស់ Tangmo គឺ Kratik ហ៊ានចេញវាចាលើ IG ហើយ ដោយបង្ហាញបំណងបារម្ភពី Tangmo រឿងផ្សេង

(ថៃ)៖ តាំងពីដើមដំបូង នៃឧបទ្ទវហេតុដែល Tangmo Nida ធ្លាក់ពីលើអូប័រ ចូលទឹកទន្លេចៅប្រៈយ៉ា បាន ធ្វើឲ្យមហាជន កើតក្ដីសោកស្ដាយជាពន់ពេក ព្រោះនាងចាកចេញទៅលឿនពេក។ យ៉ាងណាគ្រប់គ្នា ក៏រង់ចាំការបកស្រាយរបស់មិត្តជិតស្និទ្ធ និងជាអ្នកចាត់ការផ្ទាល់របស់នាងគឺ Kratik ដែរ ថា មាន អ្វី កើតឡើងឲ្យប្រាកដ។

ក្រោយមក នាង និងក្រុមមិត្តភ័ក្តិដែល បាន រួមដំណើរជាមួយនឹង Tangmo Nida នៅ ថ្ងៃកើតហេតុ ក៏បាន ចេញ មុខផ្ដល់បទសម្ភាស ជាមួយនឹងក្រុមអ្នកសារព័ត៌មានដែរ ប៉ុន្តែចម្លើយរបស់ពួកគេនៅតែពិបាក ធ្វើឲ្យគ្រប់គ្នា ជឿ និងយកជាការបានណាស់។រហូត ដល់ថ្ងៃទី ០១ ខែមីនា ទីបំផុត Kratik ក៏បាន ចេញ មុខជាលើកដំបូង ក្រោយ មានហេតុការណ៍ធំកើតឡើង។ តាមរយៈ Post នេះ នាងបាន បញ្ជាក់ក្នុងន័យថា ខ្លួនបារម្ភពី Tangmo នោះគឺអង្វរឲ្យអ្នកគ្រប់គ្នាឈប់ Share រូបភាព ដោយសរសេរថា «សូមឲ្យអ្នកដែល Post ឬ Share រូបភាពសពរបស់ Tangmo ឈប់ និងលុបចោលសកម្មភាព បែបនេះតទៀតទៅ
យើងជឿយ៉ាង មុតមាំថា បំណងចុងក្រោយរបស់ Mo គឺការលាទៅដោយរូបភាពគួរជាទីចងចាំ។ សូមបញ្ឈប់សកម្មភាពដែលរំលោភសិទ្ធិ និងកុំ បំផ្លាញបំណងប្រាថ្នារបស់ Mo និងអ្នក ដែលស្រឡាញ់ Mo អី។សូមក្ដីករុណាអ្នកដែលបានទទួលរូបភាព ទាំងនោះ មេត្តាកុំ Share អីណាចា៎»។

ការបង្ហោះ នេះ ដែរ Kratik មិនបានអនុញាតិឲ្យមានអ្នក Comment នោះទេ ពោល គឺ នាងបាន បិទ Option Comment លើរូបនោះតែម្ដង៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *