ព័ត៌មានជាតិ

រថយន្តព្រូសបើកឆ្លងផ្លូវត្រូវម៉ូតូសណ្តោងរ៉ឺម៉កបើកបុកបណ្តាលឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលម៉ូតូសណ្ដោងរ៉ឺម៉ក បើកបុកជាមួយរថយន្តកំពុងបើកឆ្លងផ្លូវ បណ្ដាលឱ្យរងការខូចខាត ចំណែករ៉ឺម៉កក្រឡាប់ផ្ងារជើងច្រងាងតែម្ដង។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២និង២០នាទីរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរូស្ស៊ី ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេបានឃើញរថយន្តព្រូសពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AR-2155 បើកបរក្នុងទិសដៅពីកើតទៅលិចមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងចូលក្នុងអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ស្របពេលនោះមានម៉ូតូសណ្ដោងរ៉ឺម៉កដឹកហ្គាសមួយគ្រឿង បើកបរដោយបុរសម្នាក់មានទិសដៅពីលិចទៅកើត ក៏បានជ្រុលទៅបុកយ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាត ចំណែករ៉ឺម៉កក្រឡាប់ផ្ងារជើងតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកើតហេតុឲ្យភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នាមួយចំនួនសិន បើមិនត្រូវគ្នានិងវាស់វែងយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយបន្ត៕

មតិយោបល់