(ភ្នំពេញ)៖ បច្ចុប្បន្នយើងសង្កេតឃើញថា សន្ទុះនៃការងារសិល្បៈក៏ដូចជាប្រជាប្រិយភាព របស់តារាចម្រៀងស្រីរូបស្រស់ ប៉ាច គីមមួយ អតីតបេក្ខនារីប្រឡង The Voice Cambodia រដូវកាលទី១ កាន់តែកើនឡើងជាលំដាប់ ។
ជាការពិតណាស់ តារាចម្រៀងស្រីរូបនេះ តែងតែទទួលបានមតិវិជ្ជមាន ក៏ដូចជាការកោតសរសើរ ពីសំណាក់មហាជន ដោយតាមរយៈការស្ទីលតុបតែងខ្លួនរបស់នាង បែបCuteៗ គួរឲ្យស្រលាញ់ ជាងនេះទៅទៀត គឺនាងត្រូវបានមហាជន ចាប់អារម្មណ៍ទៅលើដៃគូស្នេហាផងដែរ។
ជាក់ស្ដែង ដូចថ្មីៗនេះ ប៉ាច គីមមួយ និង លោក សយ រតនៈ កាន់តែបង្ហាញនូវសកម្មភាពស្និតស្នាលផ្អែមល្ហែម ដែលធ្វើឲ្យហ្វេនៗពេញចិត្តជាខ្លាំង ព្រោះថា អ្នកគាំទ្របានពេញចិត្ត និផ្គូរផ្គងគូស្នេហ៍មួយគូនេះយូរមកហើយ។ ទន្ទឹមនឹងនេះ អ្នកទាំងពីរមិនបានធ្វើឲ្យហ្វេនខកបំណងឡើយ គឺបានដឹកដៃគ្នាទៅដំណើរកម្សាន្ត បង្ហោះរូបស្វីតៗ អមជាមួយទេសភាពមាត់សមុទ្រ មើលទៅពិតជាមានក្តីសុខខ្លាំងមែនទែន៕







មតិយោបល់