មិនធម្មតាមែន! រៀនចប់បណ្ឌិតភ្លាម Pancake ត្រូវគូស្នេហ៍សុំរៀបការភ្លែត

គឺជាដំណឹងដ៏ល្អមួយ សម្រាប់ តារាសម្ដែងស្រី Pancake ដែលបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតយ៉ាងជោគជ័យ ព្រមជាមួយនឹងគូស្នេហ៍របស់ខ្លួន ដែលបានទាក់ទងគ្នាជាង ១០ ឆ្នាំ ខណៈដែលក្រុមគ្រួសារ ក៏ បាន មក ចូលរួម អបអរសាទរ យ៉ាង កក់ក្ដៅ។

ប៉ុន្តែ អ្វីដែលសំខាន់ជាងនេះ គូស្នេហ៍ របស់តារាស្រី Pancake ក៏បានឆ្លៀតឱកាស សុំនាងរៀបការ ពេលកំពុងផ្ដល់ បទ សម្ភាសន៍ ដោយបាននិយាយថា៖ Pan នឹងរៀបការជាមួយនឹងបងទេ?

យ៉ាងណាមិញ បន្ទាប់ ពីនោះ បើទោះបីជានាង បាន សួរ ទៅ ម្តាយ ដែល ឆ្លើយ ភ្លាម ថា មិន ទាន់ បានទេ ក៏ដោយ ប៉ុន្តែ តារាស្រី Pancake បានបង្ហើបទាំងញញឹមថា នាងអាចបន្តទៅមុខនិងរៀបចំផែនការរៀបការឱ្យបានពេញលេញ ថែមទាំងត្រៀមនឹងបញ្ជាក់ ពីពេលវេលា ដែល ត្រូវ ប្រកាស តាម ប្រព័ន្ធ ផ្សព្វផ្សាយ យ៉ាងពិតប្រាកដ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *