ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តព្រូស បុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ: កាលពីវេលាម៉ោង ១២និង៥០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ មានករណីបុរសម្នាក់បើករថយន្ត បុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BN-5196 បើកបរដោយបុរសម្នាក់។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ ចុះដល់ទីតាំងធ្វើការវាស់វែង ស្ទូចយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់