ខានឃើញយូរ ពេលនេះ កញ្ញា តន់ ចន្ទសីម៉ា ស្មូត ផ្ទុះការចាប់អារម្មណ៍ខ្លាំង (មានវីដេអូ)

(ភ្នំពេញ)៖ តារាចម្រៀងដ៏ល្បីតន់ ចន្ទសីម៉ា បានបង្ហោះវីដេអូមួយ ពីការស្មូត របស់ខ្លួន នៅថ្ងៃនោះ រួចបញ្ជាក់បន្ថែមថា “កម្មវិធី ប្រគល់អំណោយសប្បុរសធម៌ ថ្ងៃមុន អរគុណ លោកពូឯកឧត្តម ដែលបានអោយក្មួយ រំលឹកឡើងវិញ នូវកាលពីក្មួយធ្លាប់ជា ជ័យលាភីស្មូត លេខ1 ប្រចាំខេត្ត តាកែវ ខ្ញុំនឹងព្យាយាមសិក្សា ហ្វឹកហាត់ បន្ថែម”។

ស្តាប់ចប់សឹងមិនទាន់ ហ្វេនៗ នាំគ្នា ពោលពាក្យទាំងភ្ញាក់ថា «idolខ្ញុំ ស្មូតពីរោះណាស់ idol, Idol ខ្ញុំពូកែគ្រប់យ៉ាង, ស្រឡាញ់អាយដលពេញបេះដូង, កាលនោះ សីម៉ា ជាម្ចាស់ជ័យលាភីលេខ១ ប្រចាំខេត្តតាកែវ ផ្នែកស្មូតកំណាព្យ កាលនោះសំឡេងសីម៉ា ធ្វើអោយអ្នកនៅក្នុងកម្មវិធីស្ទើរតែស្រក់ទឹកភ្នែកគ្រប់គ្នា… រហូតដល់ពេលនេះ សំឡេងស្មូតនេះ នៅតែពីរោះដដែល, ពីរោះណាស់ ចង់ស្ដាប់ទៀត, ពីរោះណាស់ ស្ដាប់ឡើងព្រឺសម្បុរ, ពិតជាទំពាំងល្អពិតមែន, បះរោមខ្ញាក។

តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមស្តាប់ តន់ ចន្ទសីម៉ា ស្មូត ទំាងអស់គ្នា ថាពិតជាពីរោះដូចគ្រប់គ្នានិយាយមែន ឬក៏អត់នោះ ៖

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *