(ភ្នំពេញ)៖ ទើបតែចប់ថ្ងៃចូលឆ្នាំភ្លាម តារាសម្ដែងភេទទី៣ ផេនខេក ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលគ្រប់គ្នាក៏ព្រោះតែសំណេរយ៉ាងចាក់ដោតពីរឿងជីវិតប្តីប្រពន្ធរបស់អ្នកទាំងពីរមិនចុះសម្រុងគ្នា រហូតទប់លែងជាប់។
ក្រោយចូលឆ្នាំហើយភ្លាម ផេន ខេក បានធ្វើឲ្យអ្នកគាំទ្រជាច្រើនផ្ទុះការភ្ញាក់ផ្អើលទៀតហើយ ក្រោយឃើញនាងបានបញ្ចេញសំណេរដ៏ឈឺចាប់នៅលើគណនីហ្វេសប៊ុកផ្ទាល់ ដោយបានបញ្ជាក់ថា អស់ពេល៦ឆ្នាំមកហើយនេះទុកជាការយល់សប្តិទៅចុះ ដោយសង្ឃឹមថាអ្នកនឹងមើលថែអ្នកថ្មីឲ្យបានល្អ មិនក្បត់គេដូចដែលក្បត់នាង ព្រោះមើលទៅអ្នកទាំងពីរស្រលាញ់គ្នាខ្លាំងណាស់។ ក្នុងសំណេរនោះដែរ ផេន ខេក ក៏បានបញ្ជាក់ថា សំណេរនេះមិនមែនជាសំណេរនៃការសម្តែងនោះទេ ព្រោះរឿងដែលបានកើតឡើងមិននឹកស្មាន ហើយក៏ពិបាកទទួលយកជាងរឿងដែលនាងជំពាក់លុយគេទៅទៀត។ត្រង់ចំណុចនៃសំណេរនេះនាងមិនបាននិយាយកុហកឡើយគឺនាងបានបញ្ជាក់ច្បាស់ៗថា មិនមែនសម្តែងនោះទេ។ទាក់ទិនរឿងនេះដែរ Sabay បានទាក់ទងទៅនាងដើម្បីសួរជុំវិញរឿងនេះ តែនាងមិនទាន់ឆ្លើយតប។
រម្លឹកផងដែរថា តារាសម្ដែងភេទទី៣ ផេនខេក និងគូស្នេហ៍ សម្រេចកាន់ដៃគ្នាចូលរោងការនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២។ទើបតែជាង១ខែប៉ុណ្ណោះ ស្រាប់តែអ្នកទាំងពីរមានរឿងបែបនេះទៅវិញ៕
មតិយោបល់