ព័ត៌មានជាតិ

អធិការបតីអាល្លឺម៉ង់អះអាងថា លោកខាងលិចនឹងមិនឲ្យរុស្ស៉ី ចាត់ចែងសន្តិភាពនៅអ៊ុយក្រែន ទេ

(បែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលហ៍ (Olaf Scholz) បាននិយាយ នៅថ្ងៃចន្ទសប្តាហ៍នេះថា រុស្ស៉ីអាចនឹងព្យាយាមគូសបន្ទាត់ព្រំដែន អ៊ុយក្រែនឡើងវិញ តែបណ្ដាប្រទេសលោកខាងលិចនឹងមិនបណ្តោយឲ្យរុស្ស៉ីចាត់ចែងសន្តិភាពដោយបង្ខំលើអ៊ុយក្រែន នោះទេ។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) បាននិយាយកាលពីសប្តាហ៍មុនថាទីក្រុងកៀវនឹងមិនដោះដូរទឹកដីរបស់ខ្លួន ជាមួយរុស្ស៉ីដើម្បីសន្តិភាពឡើយ នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍អ៉ីតាលី RAI ជាមួយការបញ្ជាក់ថារូបលោកត្រូវបានប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ស្នើសុំឱ្យពិចារណាធ្វើដូច្នេះ។ ប៉ុន្តែ រដ្ឋាភិបាលបារាំងបានច្រានចោលការលើកឡើងបែបនេះ។

លោក សូលហ៍ បានគូសបញ្ជាក់ដូច្នេះថា «របៀបកែប្រែព្រំដែនបែបនេះ នឹងមិនត្រូវបានទទួលស្គាល់ដោយលោកខាងលិចទេ ប្រសិនបើអ៊ុយក្រែនជំទាស់។ ផ្លូវតែមួយគត់សម្រាប់រុស្ស៊ី គឺឈានរកកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែន តែមិនមានន័យថាជាការដោះដូរយកទឹកដី ដើម្បីចុះហត្ថលេខាទេ»។ លោកបន្ថែមថា «ជម្លោះនៅអ៊ុយក្រែនក៏មិនដូចករណីនៅតំបន់គ្រីមៀ (Crimea) ដែរ ដែលមានន័យថានៅពេលសង្រ្គាមបានបញ្ចប់ នោះគឺគ្មានការបាញ់ប្រហារទៀតទេ»៕

ប្រភព៖​​​​​​ Reuters

 

មតិយោបល់