ទេព បូព្រឹក្ស ត្រូវគេថា ស្រដៀង សុខ ពិសីកាន់តែខ្លាំង (មានវីដេអូ)

(ភ្នំពេញ)៖ រូបភាពជាច្រើន នៃបណ្តុំរូបរបស់តារាស្រី ទេព បូព្រឹក្ស បានកាន់តែទាក់ទាញខ្លាំងឡើង ព្រោះតែមើលសឹងនឹងដូចម៉ានីកាំង បន្តិចដូចតុក្កតាបន្តិច ក្រោយពីតារាស្រីរូបនេះ បានកែកុងច្រមុះនាង រូបរាងថ្មី បានប្រែកាយ ១៨០ ដឺក្រេ។

ជាក់ស្តែងជាថ្មីម្តងទៀត មិត្តស្រីរបស់ លោក ជី ដេវីត បានបង្ហាញខ្លួនក្នុងវីដេអូឃ្លីបថ្មីមួយ ជាមួយនឹងការតុបតែងខ្លួនបែបខូលអស់ទាល់ លេងស្ទីលលើឆាក ពិតជាស្រស់សោភាតែម្តង ទៅនឹង ខោខ្លី តែបានដាក់ស្បែកកវែង ស៊ីគ្នានឹងអាវស្បែក។

អ្វីដែលចាប់អារម្មណ៍ជាងនេះទៅទៀត ការលេងស្ទីលសក់សេះ ទម្លាក់ បូករួមទៅនឹង ការធ្វើច្រមុះបែបថ្មីនេះ ធ្វើឲ្យហ្វេនៗលាន់មាត់ច្រលំគ្រប់គ្នា ថាមើលមួយភ្លេតស្មាន តែកញ្ញា សុខ ពិសី ព្រោះវីដេអូ បានបង្ហាញឲ្យឃើញកាន់តែជិត គ្រប់កាយវិការ ជាពិសេសនោះ ការសើច ដូចគ្នា ប្រៀបទៅនឹងកូនភ្លោះតែម្តង៕

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *