(បរទេស)៖ ជាប់ឈ្មោះជាស្រីស្អាតប្រចាំប្រទេសហ្វីលីពីន និងជាតារាល្បីឈ្មោះម្នាក់ដែលមានទាំងសុភមង្គលក្នុងគ្រួសារទៀតនោះ Marian Rivera ត្រូវបានផលិតករនៅកូរ៉េខាងត្បូង ចាប់អារម្មណ៍ទាក់ទងនាងឱ្យចូលរួមសម្តែងរឿងជាមួយពួកគេផងដែរ។
ប៉ុន្តែគម្រោងភាពយន្តមួយនោះត្រូវបានស្រីស្អាត Marian បដិសេធមិនទទួលថតឡើយ ដោយនាងបានបញ្ជាក់ថា សម្រាប់នាង គ្រួសារគឺសំខាន់បំផុត ដូចនេះនាងមិនអាចនៅឆ្ងាយពីគ្រួសាររហូតដល់ ៣ខែនោះឡើយ។
Marian បានបញ្ជាក់ថា នាងមិនអាចទទួលយកសំណើនោះបានដោយសារមានកូនៗ ព្រោះក្នុងនាមជាម្តាយម្នាក់គឺមានការលះបង់ដើម្បីពួកគេ។ ម៉្យាងទៀតនាងក៏មិនអាចទ្រាំនឹងរស់នៅឆ្ងាយពីពួកគេបានដែរ ដូចនេះសម្រាប់ការងារដែលត្រូវចំណាយពេលវេលាយូរនៅឆ្ងាយពីកូនៗ និងស្វាមីនោះគឺនាងមិនអាចទទួលបានឡើយ៕




មតិយោបល់