ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកទឹកកក និងម៉ូតូមួយគ្រឿង បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់បាត់បង់ជីវិត

កណ្តាលៈ (ព័ត៌មានបឋម) នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្តដឹកទឹកកក និងម៉ូតូមួយគ្រឿងម៉ាកប៊ីច បណ្តាលឲ្យស្រ្តីម្នាក់ មានអាយុជាង៤០ឆ្នាំ ស្លាប់បាត់បង់ជីវិត ទីតាំងស្ថិតតាមបណ្តោយផ្លូវលេខ៦អា ក្នុងឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន បានចុះទៅពិនិត្យ និងវាស់វែងយកវត្ថុតាង ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់ ។ ចំណែកឯសាកសពនារីរងគ្រោះ បានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។

សម្រាប់ព័ត៌មានលម្អិតPost News នឹងផ្សាយជូនបន្តទៀតនៅពេលក្រោយ ៕

មតិយោបល់