ព័ត៌មានជាតិ

តុលាការក្រិក លុបចោលសាលក្រម ដែលអនុញ្ញាតឱ្យអាមេរិក រឹបអូសកប៉ាល់ដឹកប្រេងអ៉ីរ៉ង់

(អាថែន)៖ តុលាការនៅក្នុងប្រទេសក្រិក នៅថ្ងៃពុធសប្តាហ៍នេះ បានលុបចោលសាលក្រមសម្រេចកាលពីមុនរបស់ខ្លួន ដែលអនុញ្ញាតឲ្យសហរដ្ឋអាមេរិក អាចរឹបអូសកប៉ាល់ដឹកប្រេងរបស់អ៉ីរ៉ង់ នៅក្នុងដែនទឹករបស់ក្រិក។

ជុំវិញការរឹបអូសកប៉ាល់ខាងលើ អ៉ីរ៉ង់បានប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចរបស់តុលាការក្រិក និងបានចាត់វិធានការឆ្លើយតបកាលពីខែឧសភា តាមរយៈ ការរឹបអូសកប៉ាល់ដឹកប្រេង២គ្រឿងរបស់ក្រិក នៅក្នុងតំបន់ឈូងសមុទ្រពែក្ស។ តែទោះយ៉ាងណា វាមិនទាន់ច្បាស់ទេថាតើរដ្ឋាភិបាលសហរដ្ឋអាមេរិក ឬក្រិក នឹងជំទាស់ទៅនឹងសេចក្តីសម្រេចនេះឬក៏យ៉ាងណា។ ដោយឡែក លទ្ធផលនៃបណ្ដឹងតវ៉ាក៏មិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅឡើយ ដែរ។

សហរដ្ឋអាមេរិក បានរឹបអូសទំនិញមួយផ្នែកពីកប៉ាល់ដឹកប្រេងរបស់អ៊ីរ៉ង់ រួចផ្ទេរទៅកប៉ាល់មួយផ្សេងទៀត កាលពីខែឧសភា តាមសេចក្តីសម្រេចដំបូងរបស់តុលាការក្រិក៕

ប្រភព៖ Reuters

មតិយោបល់