(ភ្នំពេញ)៖ គួរឲ្យភ្ញាក់ផ្អើលសម្រាប់មហាជនទូទាំងប្រទេស ខណៈដែលសិល្បករដ៏ល្បីល្បាញដល់ទៅពីររូបបានទទួលងារជាឧកញ៉ា។ ពិតណាស់ សិល្បករដែលទទួលបានងារជាលោកឧញ៉ានោះមានដូចជា លោក ព្រាប សុវត្ថិ និងលោក ខេមរៈសិរីមន្ត។ ជាមួយគ្នានេះដែរ ស្របពេលកំពូលតារាចម្រៀងទាំងពីររូបនេះ មានឈ្មោះជាឧញ៉ា គេឃើញមានមហាជនជាច្រើនបានសម្ដែងក្ដីរំភើបគ្រប់ៗគ្នាតែម្ដង។
ម្យ៉ាងវិញទៀត ថ្មីៗនេះអ្នកលេងបណកដាញសង្គមបានបានអារម្មណ៍លើរូបភាពថ្មី ខណៈលោកឧកញ៉ាវ័យក្មេងថតរូបជុំគ្នា ក្នុងឧកាសជួបជុំគ្នា។ ដោយក្នុងរូបភាពនោះ គេឃើញមានលោកឧកញ៉ា ឡេង ណាវ៉ាត្រា លោក ឧកញ៉ា ហេង ឡុង លោកឧកញ៉ាខេមរៈ សិរីមន្ត លោកឧកញ៉ា ព្រាប សុវត្ថិ ព្រមទាំងកូនប្រុស និងតារាចម្រៀងលោក ខេម។
ក្រោយឃើញរូបភាពឧកញ៉ាវ័យក្មេងថតរូបអំឡុងពេលជួបជុំយ៉ាងសាមញ្ញ រហូតមានអ្នកលេងបណ្ដាញសង្គមជាច្រើន បាននិយាយពីមិត្តភាព និងការរៀបចំខ្លួនយ៉ាងសាមញ្ញជាដើម។ ហើយរូបភាពថ្មីនេះទទួលបានការចាប់អារម្មណ៍ និងសរសើរពីមហាជនគ្រប់ៗគ្នាៗតែម្ដង៕





មតិយោបល់