ភ្នំពេញៈ តារាចម្រៀង គង់ ចាន់រដ្ឋា បានលើកឡើងថា នាងគ្មានបំណងចង់បានតំណែងសិចស៊ីប្រចាំឆ្នាំអ្វីនោះទេ តែគ្រប់ពេល ស្លៀកពាក់ កក្អម និងអាវប៉ាក គេជ្រេញយើងវិញទេ ។
ចូលមកដល់ឆ្នាំ២០១៦ នេះគង់ ចាន់រដ្ឋា មានយីអ៊ុនក្នុងដៃ ដោយតែងតែបង្ហាញវត្តមានលើឆាកការប្រគំតន្ត្រីតាមស្នាដៃទូរទស្សន៍ នានាក្នុងរាជធានីភ្នំពេញ ហើយក៏មានតំណែងជាអ្នកគ្រប់គ្រង ក្នុងផលិតកម្ម Seven Production ។
លើសពីយីអ៊ុន ដែលកំពុងមាន គង់ ចាន់រដ្ឋា កាន់តែបង្ហាញសម្រស់ស្អាតៗទៅ ជាមួយនឹងការស្លៀកពាក់សិចស៊ី បង្ហាញគល់ភ្លៅ និងដើមទ្រូងមូលក្លំ ធ្វើឲ្យប្រុសៗឃើញហើយ ចង់រកថ្នាំបំបាត់សតិអារម្មណ៍ ស្រើបស្រាល ។
ការស្លៀកពាក់សិចស៊ីរបស់គង់ ចាន់រដ្ឋា ត្រូវបានគេលើកឡើងថា តារាស្រីរូបនេះ កំពុងព្យាយាមដណ្តើមតំណែងសិចស៊ី ប្រចាំឆ្នាំ ពីតារាសិចស៊ី ដេននី ក្វាន់ ជាក់ជាមិនខាន ។
ឆ្លើយតបនឹងការលើកឡើងនេះ គង់ ចាន់រដ្ឋា បានថ្លែងប្រាប់ Post News ឲ្យដឹងថា ការស្លៀកពាក់របស់នាងប៉ុណ្ណឹង វាមិនសិចស៊ីនោះទេ ហើយក៏គ្មានបំណងចង់បានកេរ្តិ៍ឈ្មោះ តាមរយៈ ការស្លៀកពាក់សិចស៊ី នោះដែរ។
តារាស្រីដែលមកពីទឹកដីអង្គរ ដ៏ស្រស់សោភារូបនេះថា «ខ្ញុំគ្មានបំណងចង់ដណើមតំណែងសិចស៊ី ពីតារារូបណាឡើយ ហើយក៏គ្មានបំណងចង់បានតំណែងសិចស៊ីប្រចាំឆ្នាំនោះទេ តែបើខ្ញុំទៅផ្សារ ឡើងឆាក និងនៅកន្លែងផ្សេងៗ ក៏កក្អម និងអាវប៉ាក រហូតគេប្រាកដជាសើច និងជ្រេញវិញទេ សម័យនេះទៅហើយ» ។
តារាស្រីខាងលើ ដែលកំពុងសាងស្នេហ៍ ជាមួយនឹង តារាកូនភ្លោះ បានបន្តថា មិនមែននាងអត់ស្រឡាញ់ ឈុតប្រពៃណីខ្មែរនោះទេ តែការស្លៀកពាក់យើងមានពេលវេលារបស់យើង ។ ម្យ៉ាងវិញទៀត ការស្លៀកពាក់របស់នាងប៉ុណ្ណឹងមិនសិចស៊ីទេ មិនដូចតារាផ្សេងៗ ទៀតបញ្ចេញមួយល្វែងខ្លួននោះឡើយ ៕
មតិយោបល់