ភ្នំពេញៈ ចាត់ទុកថា ជាលើកទី១ ដែលបេក្ខនារីក្នុងកម្មវិធី Cambodia Idol ក្រៅពីមានសមត្ថភាពទទួលបានYes ដល់ទៅ៤ពីគណកម្មការ ក៏ទទួលបានទឹកប្រាក់ត្រឡប់ទៅវិញពីលោក ព្រាប សុវត្ថិ លោក ណុប បាយ៉ារិទ្ធិ ពីលោក ឆន សុវណ្ណរាជ និង ពីកញ្ញា ឱក សុគន្ធកញ្ញា ក្នុងម្នាក់១០ម៉ឺនរៀលស្មើនឹង៤០ម៉ឺនរៀល ដោយសារតែភាពកម្សត់។ បេក្ខនារីរូបនេះ ក៏ត្រូវគេកត់សម្គាល់ថា មានទឹកដមសំឡេងខ្ពស់ និងមានសមត្ថភាពសិល្បៈយ៉ាងសម្បូរបែបជាពិសេស គឺរបាំ និងភ្លេងការផងដែរ បន្ថែមពីលើវ័យសម្រស់ និងភាពកម្សត់ដែលមានភាពអំណោយផលស្រាប់។
នាងជាបេក្ខនារីវ័យ១៦ឆ្នាំមកពីខេត្តកំពង់ស្ពឺ ជាសិស្សវិទ្យាល័យ និងជាអ្នកចម្រៀងប្រពៃណីនៅតាមរោងការ ដែលមានមហាជនចាប់អារម្មណ៍ជាងគេសម្រាប់ការប្រឡងកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយនេះកាលពីយប់ថ្ងៃទី៤ កញ្ញា។ ប៉ុន្តែជីវភាពរបស់នាងមិនសូវល្អប្រសើរនោះទេ ជាពិសេសនៅពេលម្ដាយរបស់នាងបានសារភាពថាមានលុយតែ៧០០០រៀលប៉ុណ្ណោះ ក្នុងការជូននាងមកប្រឡងនៅកម្មវិធី Cambodia Idol នេះ។ ម្ដាយរបស់នាងបានបង្ហូរទឹកភ្នែករៀបរាប់ពីជីវិតកម្សត់ រហូតកន្ទ្រាក់អារម្មណ៍គណកម្មការទាំង៤ ឲ្យអួលដើមក និងមានការប្រគល់ថវិកាជួយសម្រួលដល់ការលំបាករបស់នាង និងម្ដាយចំនួនសរុប៤០ម៉ឺនរៀល ដែលគេមើលឃើញថា បេក្ខនារី ហ៊ុន ម៉ាលីស មានសំណាងជាងគេ។
ខាងក្រោមនេះ ជាទឹកដមសំឡេងដ៏ក្រអួនក្រអៅរបស់នាង មុនទទួលបានYes ៤ និងទទួលបានការអាណិតពីគណកម្មការក្នុងម្នាក់១០ម៉ឺនរៀល៕
https://youtu.be/lfQMtWlFBjs
មតិយោបល់