Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត អាយដលរបស់ មាស...

អាយដលរបស់ មាស សុខសោភា រៀបការយ៉ាងអាថ៌កំបាំង

តារាស្រីជនជាតិ អូស្រ្តាលី Margot Robbie អាយុ ២៦ ឆ្នាំ បានសម្ងំរៀបការស្ងាត់ៗ ជាមួយគូរស្នេហ៍ លោក Tom Ackerley នៅក្នុងទីក្រុង Byron Bay ប្រទេស អូស្រ្ដាលី តាមបែបគ្រីស្តបរិស័ទ្ធកាតូលីក ដែលមានតែភ្ញៀវកិត្តិយសប្រហែល ៤០ នាក់ ជាងប៉ុណ្ណោះ ហើយពិធីរៀបអាពិពាហ៍របស់តារាស្រីរូបនេះ មានភាពអាថ៌កំបាំងយ៉ាងសម្ងាត់ ដាច់ខាតមិនត្រូវឲ្យបែកធ្លាយឡើយ ។

អ្នកទាំងពីរបានជួបគ្នាដំបូង នឹង ចាប់ផ្ដើមមានទំនាក់ទំនងគ្នា ខណ:ដែលបានសម្ដែងរឿងរួមគ្នា ក្នុងរឿង World War II ជាប្រភេទរឿងភាគរបស់បារាំង បន្ទាប់មកតារាស្រី Margot Robbie មានភាពល្បីល្បាញខ្លាំងបំផុត នៅក្នុងរឿង Harley Quinn in Suicide Squad ប្រចាំឆ្នាំ២០១៦ ។

តារាស្រីរូបនេះរូបនេះរៀបការយ៉ាងអាថ៌កំបាំង មិនចង់ឲ្យមានព័ត៌មានលេចឮទៅក្រៅនេះ នាងក៏មិនបានចេញសេចក្ដីបញ្ជាក់ ណាមួយនេះឡើយ គ្រាន់តែដឹងថា នាង នឹង ស្វាមីជាមនុស្សដែលមានភាពផ្ទាល់ខ្លួនខ្ពស់ មិនចូលចិត្តធ្វើអ្វីដោយភាពបើកចំហឡើយ សូម្បីទំនាក់ទំនងនៅឆ្នាំ ២០១៣ របស់អ្នកទាំងពីរក៏គ្មាននរណាម្នាក់ដឹង នឹងនឹកស្មានដល់ដែរ ។

សូមជម្រាបបន្ថែមថា តារាសចម្រៀងកម្ពុជា នាង មាស សុខសោភា ធ្លាប់បានតុបតែងខ្លួន តាមស្ទាយសម្លៀកបំពាក់របស់អាយដល នាងគឺតារាស្រី Margot Robbie នៅក្នុងថ្ងៃ Halloween ផងដែរ ៕

ប្រភព៖ lollipop

Loading...